Perez ​ឱ្យ Ramos ​លេង​នៅ Real Madrid ​ពេញ​១​ជីវិត​

​លោក Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​បាន​អះអាង​ថា​ប្រធាន​ក្រុម Sergio Ramos ​អាច​បន្ដ​លេង​ឱ្យ​អធិរាជ​ស​ពេញ​មួយ​ជីវិត​របស់​គេ​តែ​ម្ដង​។

​ក្រុម Real Madrid ​បាន​លើក​ពាន La Liga ​នៅ​យប់មិញ​នេះ​ហើយ ដែល​ជា​ការ​លើក​ពាន​ទី​៣៤​របស់​ខ្លួន​ក្នុង​ក្របខណ្ឌ​លីគ​កំពូល​អេស្ប៉ាញ​នេះ។ ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នេះ​ដែរ ​Ramos ​ដែល​ជា​ប្រធាន​ក្រុម​បាន​និយាយ​ថា​ខ្លួន​ចង់​លេង​រហូត​ដល់​ចូល​និវត្តន៍​នៅ​ក្លឹប​នេះ​តែ​ម្ដង ​អត់​ចង់​ទៅ​ណា​ទៀត​ទេ។

​ឆ្លើយ​តប​ជាមួយ​ការ​ស្នើ​សុំ​បែប​នេះ​ដែរ  លោក Perez ​ប្រធាន​ក្លឹប​និយាយ​ថា​៖ “Ramos ​នឹង​នៅ​ទី​នេះ​ពេញ​មួយ​ជីវិត​របស់​គាត់។ ​អ្នក​គាំទ្រ​អាច​សម្រាក​បាន​ហើយ។ គាត់​បាន​បង្ហាញ​ថា​គាត់​ជា​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​លើ​ទីលាន។ ក្រុម​យល់​ចិត្ត​និង​ពេញ​ចិត្ត​សម្រាប់​តួ​នាទី​ជា​ប្រធាន​ក្រុម​របស់​គាត់”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT