Setien ​៖​ខ្ញុំ​មិន​ច្បាស់​ថា​បាន​ដឹក​នាំ Barca ​ទល់ Napoli ​ឬ​អត់​នោះ​ទេ​

​លោកSetien ​មិន​ច្បាស់​ពី​អនាគត​របស់​ខ្លួន​ឡើយ ​ក្រោយ​ពី​ក្រុម Barcelona ​លេង​ចាញ់​ក្រុម Osasuna ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ដី​ខ្លួន​ឯង​នៅ​យប់មិញ​នេះ​។

ក្រុម Barcelona ​បាន​របូត​ពាន La Liga ​ទៅ​ឱ្យ​ក្រុម Real Madrid ​ហើយ ​ថែម​ទាំង​ប្រកួត​នៅ​យប់មិញ​នេះ​ពួកគេ​លេង​មិន​ល្អ រហូត​ចាញ់​ក្រុម Osasuna ​ថែម​ទៀត។ ​បរាជ័យ​នេះ ​ជា​បន្ទុក​យ៉ាង​ធំ​សម្រាប់​អនាគត​របស់​លោក Setien ​អ្នក​ចាត់ការ​ក្រុម Barca ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​ខណៈ​ដែល​ប្រធាន​ក្រុម Messi ​ក៏​បាន​បញ្ជាក់​ខ្លួន​មិន​ពេញ​ចិត្ត​ទម្រង់​លេង​ក្រុម​ឡើយ ​ហើយ​បើ​នៅ​តែ​បែប​នេះ ​ប្រកួត​ទល់ Napoli ​នឹង​បរាជ័យ​ទៀត​។

​សម្រាប់​រឿង​នេះ​ដែរ  សាមី​ខ្លួន Setien ​ក៏​មើល​ឃើញ​ដែរ ​ដោយ​លោក​អះអាង​ថា​មិន​ប្រាកដ​ថា​អាច​បន្ដ​ដឹក​នាំ​ក្រុម​ដល់​ប្រកួត​ទល់ Napoli ​ឬ​អត់​នោះ​ទេ។ ​លោក ​បាន​និយាយ​ថា​៖ “ខ្ញុំ​ជា​អ្នក​ចាត់ការ​ក្រុម ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​បាន​លេង Champions League ​រដូវ​ក្ដៅ​នេះ ​ដោយ​ក្រុម​ផ្សេង​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​អ្វី​នឹង​កើត​ឡើង​ពេល​អនាគត​ទេ​សម្រាប់​ខ្ញុំ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT