មិន​សូវ​មាន​អ្នក​ដឹង​ LaLiga យប់មិញ លើក​កាត​ក្រហម ១០ សន្លឹក ខកខាន​មាន​រាប់​ឆ្នាំ​ហើយ

ការ​ប្រកួត​ប្រជែង​នៅ​ជុំ​ទី ៣៧ សម្រាប់​ក្របខ័ណ្ឌ LaLiga កាល​ពី​យប់​មិញ ហាក់​មាន​ភាព​ក្តៅ​គគុក​ខ្លាំង​មែនទែន មិន​ថា​តែ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ខ្លាំង ឬ​ក្រុម​កម្រិត​មធ្យម​ឡើយ។

ទន្ទឹម​នឹង​ជោគជ័យ​នៃ​ការ​ឈ្នះ​ពាន​របស់​ Real Madrid សម្រាប់​ក្របខ័ណ្ឌ LaLiga ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​កំណត់ត្រា​អាក្រក់​មួយ ដែល​ខកខាន​កើត​មាន​អស់​រយៈ​ពេល ១១ ឆ្នាំ​មក​ហើយ​នៅ​លីគ​កំពូល​ទាំង ៥ តំបន់​អឺរ៉ុប។

នោះ​គឺ​ជា​លីគ​ដែល​ទទួល​បាន​ការ​ពិន័យ​កាត​ក្រហម​ដល់​ទៅ ១០ សន្លឹក នៅ​ប្រកួត​ថ្ងៃ​តែ​មួយ ដែល​នេះ​ខកខាន​កើត​មាន​តាំង​ពី​ថ្ងៃ​ទី ១១ ​មេសា ឆ្នាំ ២០០៩ កាល​នោះ​នៅ​លីគ Serie A របស់​ប្រទេស​អ៊ីតាលី។

បញ្ជាក់​ថា​ក្រុម​ដែល​ទទួល​បាន​កាត​ក្រហម​យប់មិញ​មាន​ដូច​ជា Osasuna, Mallorca, Celta Vigo, Levante, Real Betis, Alaves, Valencia, Getafe, Athletic Club ដោយ​ Mallorca ទទួល​បាន​កាត​ក្រហម ២ សន្លឹក៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT