Messi៖ “បើ​នៅ​តែ​លេង​បែប​នេះ យើង​នឹង​ធ្លាក់​ក្រោម​ថ្វី​ជើង Napoli នៅ UCL ទៀត”

Lionel Messi បាន​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ​ក្រោយ​រង​បរាជ័យ​នៅ​ការ​ប្រជែង​ពាន LaLiga នា​រដូវ​កាល ២០១៩/២០ នេះ បន្ទាប់​ពី Real Madrid បាន​នាំ​មុខ ៧ ពិន្ទុ​គិត​ត្រឹម​ជុំ​ទី ៣៧។

នៅ​ក្នុង​ដៃ​របស់ Barcelona គឺ​សេសសល់​តែ​ពាន​ UEFA Champions League មួយ​ទៀត​តែ​ប៉ុណ្ណោះ ប្រសិន​ណា​របូត​ទៀត នោះ​រដូវ​កាល ២០១៩/២០ នឹង​រុញ​ឲ្យ​អ្នក​មាន​បុណ្យ​គ្មាន​ពាន​កាន់​នឹង​គេ​សូម្បី​មួយ។

នៅ​ជើង​ទី ១ វគ្គ ១៦ ក្រុម​ចុង​ក្រោយ Barcelona ត្រឹម​ស្មើ​ជាមួយ Napoli ១-១ ខណៈ​ជើង​ទី ២ ត្រូវ​កាត់​សេចក្តី​នៅ​ថ្ងៃ​ទី ៩ សីហា។

ពាក់ព័ន្ធ​នឹង​រឿង​នេះ Messi និយាយ​ទាំង​ស្រងូតស្រងាត់​ថា៖ “កាល​ចាញ់ Roma, Liverpool អ្នក​គាំទ្រ​បាន​អស់​ការ​អត់ធ្មត់​ជាមួយ​ពួក​យើង​រួច​ទៅ​ហើយ ព្រោះ​ពួក​យើង​មិន​បាន​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​ពួកគេ បែប​នេះ​ប្រសិន​យើង​ចង់​តតាំង​យក​ពាន Champions League នោះ​យើង​ចាំបាច់​ត្រូវ​តែ​ផ្លាស់ប្តូរ ព្រោះ​បើ​នៅ​តែ​បែប​នេះ យើង​នឹង​ចាញ់​ទាំង Napoli ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT