Ramos៖ “ខ្ញុំ​ចង់​បញ្ចប់​អាជីព​របស់​ខ្ញុំ នៅ Real Madrid”

Sergio Ramos ក្រោយ​ពី​បាន​ឈ្នះ​ពាន LaLiga ជាមួយ​ក្លឹប Real Madrid ដែល​ជា​ពាន​ទី ២២ សរុប​របស់​គេ គេ​ក៏​បាន​បង្ហាញ​ការ​សាទរ​និង​ក្តី​ស្រលាញ់​ដ៏​លើសលប់​ជាមួយ​ក្លឹប រហូត​ដល់​បោះ​ពាក្យ​ពាក់ព័ន្ធ​នឹង​ការ​ចូល​និវត្ត​នៅ Bernabeu ទៀត​ផង។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត ខ្សែ​ការពារ​វ័យ​ចំណាស់​និយាយ៖ “ខ្ញុំ​នឹង​នៅ​ទី​នេះ​យូរ​បំផុត ដរាប​ណា​ប្រធាន​ក្លឹប​នៅ​ចង់​បាន​ខ្ញុំ ដោយ​ខ្ញុំ​រីករាយ​ហើយ​ចង់​បញ្ចប់​អាជីព​នៅ​ទី​នេះ ខ្ញុំ​សង្ឃឹម​ថា​អាច​នឹង​ចូល​និវត្ត​នៅ Real Madrid”។

បញ្ជាក់​ថា​កន្លង​មក​ក៏​ធ្លាប់​ល្ហៀងៗ​ថា Ramos អាច​នឹង​ចាកចេញ​ក្រោយ​ផុត​កុងត្រា​សេសសល់ រយៈ​ពេល ១ ឆ្នាំ​ចុងក្រោយ​នេះ​ដែរ ប៉ុន្តែ​ត្រឹម​សម្តី​ប៉ុណ្ណេះ​គឺ​សមល្មម​អាច​ធានា​ពី​អនាគត​ប្រាកដប្រជា​របស់​លោក​បាន ពោល​ស៊ីសង​តែ​លើ​ការ​សម្រេច​របស់​ក្លឹប​មួយ​ទៀត​តែ​ប៉ុណ្ណោះ។

រដូវ​កាល ២០១៩/២០ គិត​ត្រឹម​ជុំ​ទី ៣៧ នៅ LaLiga ខ្សែ​ការពារ​កណ្ដាល រក​បាន ១០ គ្រាប់​និង Assist ១ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣៤ ប្រកួត​សរុប៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT