Man Utd នៅ​តែ​បន្ត​តាម​កៀប ល្មម Leicester/Chelsea ព្រលឹង​ចុង​សក់​នៅ ២ ជុំ​ចុង​ក្រោយ

ការ​ប្រកួត​ទល់ Crystal Palace កាល​ពី​យប់​មិញ ក្លឹប Man Utd បាន​បន្ត​យក​ឈ្នះ​នៅ​លទ្ធផល ២-០ ដែល​រុញ​ឲ្យ​លំដាប់​ពិន្ទុ​របស់​ក្លឹប​តាម​ស្មើ Leicester ដដែល ហើយ​ចាញ់ ១ ពិន្ទុ​គត់​ធៀប​នឹង​តោ​ខៀវ Chelsea។

Rashford និង Martial គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជួយ​ឲ្យ United យក​បាន ៣ ពិន្ទុ​ពី​ម្ចាស់​ផ្ទះ ខណៈ​សាច់​បាល់​របស់ ManU នៅ​តែ​បន្ត​វាយលុក​ខ្លាំង ពោល​គឺ​លេង​បាន​ល្អ​តាំង​ពី​បើក​រដូវ​កាល​សារ​ជា​ថ្មី ក្រោយ​ខកខាន​ដោយសារ​ការ​រាតត្បាត​ជំងឺ COVID-19។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

បញ្ជាក់​ថា​នៅ​សល់ ២ ជុំ​ទៀត​តែ​ប៉ុណ្ណោះ ដើម្បី​សម្រេច​យក​ក្រុម​ឈ្នះ​កៅអី Top 4 ពោល​គឺ​រវាង​ក្រុម​ទាំង​បី​ខាង​លើ មាន​តែ ២ ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើស​យក​ទៅ​លេង​នៅ UCL៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT