FIFA Men’s Player of The Year បានបញ្ចេញបេក្ខភាព១០នាក់ចុងក្រោយ ដើម្បីដណ្ដើមយកពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ២០១៨នេះហើយ។
Harry Kane and Mohamed Salah
ក្នុងនោះ គេសង្កេតឃើញថាកីឡាករក្មេងៗមួយចំនួនបានបង្ហាញមុខ ដើម្បីប្រជែងជាមួយកីឡាករប្រចាំពានរង្វាន់ Cristiano Ronaldo និង Lionel Messi ហើយ។ កីឡាករទាំង១០នាក់នោះ រួមមាន Harry Kane , Cristiano Ronaldo , Lionel Messi, Eden Hazard , Mohamed Salahr, Kylian Mbappe, Antoine Griezmann, Luka Modric, Kevin De Bruyne និង Raphael Varane។ កីឡាករទាំងអស់ សុទ្ធតែទទួលបានការគាំទ្រខ្លាំង ក្រោយពីពួកគេបានជួយប្រទេសនិងក្លឹបអាជីពរបស់ខ្លួន បានយ៉ាងល្អនារដូវកាលមុននេះ។
Kylian Mbappe and Antoine Griezmann
ដោយឡែក ក្នុងបញ្ជីទាំង១០ ហាក់ដូចជាមិនមានកំពូលកីឡាករប្រេស៊ីល Neymar ឡើយ។ រូបគេបានជាប់ជាកីឡាករល្អជាងគេនៅលីគកំពូលបារាំង រដូវកាលមុន ហើយរកគ្រាប់បាល់បានយ៉ាងច្រើនឱ្យក្លឹប PSG ប៉ុន្តែបានរងរបួសពាក់កណ្ដាលរដូវកាល ក្រោយចាញ់ក្រុម Real Madrid នៅព្រឹត្តិការណ៍ UEFA Champions League ។ មួយវិញទៀត នៅព្រឹត្តិការណ៍ World Cup កន្លងទៅនេះ រូបគេក៏មិនអាចជួយប្រេស៊ីលយកពានរង្វាន់ត្រលប់ទៅស្រុកវិញបានដែរ៕ប្រភព៖ dailymail
Cristiano Ronaldo and Lionel Messi
Raphael Varane and Luka Modric
Eden Hazard and Kevin De Bruyne