LaLiga បន្ថែម​មួយ​ទៀត​យប់​មិញ Zidane ត្រូវ​ការ​តែ ៣ ពាន​ទៀត​ប៉ុណ្ណោះ​តាម​ស្មើ​គ្រូ​លំដាប់​ទី ១

ក្លឹប Real Madrid បាន​ប្រកាស​ក្លាយ​ជា​ក្រុម​ឈ្នះ​ពាន LaLiga ជា​ផ្លូវការ ក្រោយ​ពី​បាន​យក​ឈ្នះ​ទៅ​លើ Villarreal ២-១ នា​ជុំ​ទី ៣៧ ​នាំ​មុខ​លើ​ក្រុម​លេខ​ពីរ Barcelona ចំនួន ៧ ពិន្ទុ។

វា​ជា​ពាន​ទី LaLiga ៣៤ ហើយ​សម្រាប់​ប្រវត្តិសាស្រ្ត​របស់​ក្លឹប Real Madrid ហើយ​បើ​និយាយ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Zinedine Zidane គឺ​ជា​ពាន LaLiga ទី​ពីរ ដែល​លើក​ទី​មួយ​ឈ្នះ​នៅ​រដូវ​កាល ២០១៦/១៧។

និយាយ​ដល់​ពាន​សរុប ជា​ពាន​ទី ១១ ដោយ​កន្លង​មក Zidane ធ្លាប់​ដឹកនាំ​ឲ្យ​ក្រុម​ឈ្នះ​ពាន​មាន​ដូច​ជា LaLiga ២ លើក FIFA Club World Cup ២ លើក UEFA Super Cup ២ លើក Supercoppa de Espana ២ លើក និង UEFA Champions League ៣ លើក។ ចំនួន​នេះ​តិច​ជាង ៣ លើក​គត់ ធៀប​នឹង​គ្រូ​ធ្លាប់​លើក​ពាន​ច្រើន​បំផុត​របស់ Real គឺ​លោក Miguel Munoz។

បញ្ជាក់​ថា​នៅ​ប្រកួត​ចុងក្រោយ នៅ​តែ​មាន​តម្លៃ​សម្រាប់​ Real Madrid ព្រោះ​វា​ជា​ឱកាស​ក្នុង​ការ​ជួយ​ឲ្យ Real ក្លាយ​ជា​ក្លឹប​មួយ​ប្រចាំ​តំបន់​អឺរ៉ុប ដែល​របូត​គ្រាប់​បាល់​តិច​បំផុត និង​អាច​សង្រ្គោះ​បាល់ Clean Sheet ច្រើន​បំផុត​នៅ ៣៨ ប្រកួត​នា​រដូវ​កាល​ទោល៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT