សឿត បារាំងនិយាយពី​ការ​ត្រៀមខ្លួនមុន​ជួប​នគរបាលជាតិ

ខ្សែការពារស្លាបឆ្វេងរបស់​ក្លិប​ភ្នំពេញក្រោន​កីឡករសឿត បារាំង បានបង្ហាញអំពី​ការ​ត្រៀម​ខ្លួនរបស់​ក្រុម​ មុន​ជួប​ជាមួយ​ក្រុម​បាតតារាងនគរបាលជាតិ​ក្នុងសប្ដាហ៍​ទី​៨​ពាន​រង្វាន់ Metfone Cambodian League ដោយ​រូប​គេ​ទោះ​បី​នគរបាលជាតិ​មិន​ទាន់​ឈ្នះ​ក៏​ក្រោន​មិន​អាច​មើល​ស្រាល​បាន​ដែរ។

« ពីរប្រកួតចុងក្រោយរបស់យើង យើងគួរតែឈ្នះច្រើនជាងស្មើរ ហើយវាក៏មិនមែនជាលទ្ធផលអាក្រក់ពេកដែរ ព្រោះយើងនៅរក្សាភាពមិនចាញ់ ប៉ុន្តែយើងដឹងដែលថាមិនមែនជាលទ្ធផលល្អដែលក្រុមចង់បាន ទោះជាយ៉ាងណា យើងនឹងប្រឹងប្រែងនូវការប្រកួតបន្ទាប់សម្រាប់រកលទ្ធផលល្អជូនក្រុម » ។

ជាមួយនឹងការប្រកួតជាមួយក្រុមប៉ូលីសបារាំងបាននិយាយថា៖ « យើងដឹងថាប៉ូលីសមិនមែនជាក្រុមដែលងាយស្រួល ហើយរឹតតែមិនអាចមើលស្រាលបានទេ ប៉ុន្តែយ៉ាងណាពួកយើងតែងតែស្រែកឃ្លានចង់ឈ្នះរាល់ការប្រកួតទាំងអស់ ហើយយើងនឹងប្រឹងប្រែងរកលទ្ធផលល្អសម្រាប់ក្រុមនៅថ្ងៃអាទិត្យនេះ ។ ក្រុមរបស់យើង យើងរឹតតែផ្ដោតអារម្មណ៍ជាប្រកួតមុនៗទៀត ដើម្បីរកជ័យជំនះជូនក្រុម និងអ្នកគាំទ្រ » ។

គួររំលឹកផងដែរថាឆ្លងកាត់ការប្រកួតចំនួន៧សប្តាហ៍កន្លងមកនេះក្រុមភ្នំពេញក្រោនឈ្នះចំនួន៤លើក និងស្មើរ៣លើក មាន១៥ពិន្ទុដោយឈរលេខរៀងទី២នៃតារាងពិន្ទុបណ្តោះអាសន្ន ៕

រូបភាព៖ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT