មេ​ចាស់ Barca ប្រាប់​កុំ​ឲ្យ Xavi ​មក​ចុះចូល​នៅ Camp Nou ព្រោះ​តែ​ហេតុផល​នេះ

អតីត​ប្រធាន​ក្លឹប​នៅ Barcelona គឺ​លោក Joan Laporta បាន​ធ្វើ​ការ​ព្រមាន​ដល់​ការ​សម្រេច​ចិត្ត​របស់ Xavi Hernandez ជុំវិញ​ការ​មាន​បំណង​ចង់​មក​ដឹកនាំ​នៅ​ក្លឹប​អ្នក​មាន​បុណ្យ នាម​ជា​អ្នកចាត់ការ។

កន្លង​មក Xavi បាន​ច្រាន​ចោល​សំណើ​មក​ចាត់ការ​នៅ​ក្លឹប​អេស្ប៉ាញ កាល​ពី​ខែ​មករា ប៉ុន្តែ​សាមី​ខ្លួន​ក៏​ធ្លាប់​បញ្ជាក់​ថា​រឿង​ខ្លួន​ទៅ​ដឹកនាំ​នៅ Camp Nou អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ។

បញ្ជាក់​ប្រាប់​ពី​លោក Laporta បាន​សង្កត់​ធ្ងន់​ថា៖ “ប្រសិន​ខ្ញុំ​ជា Xavi ខ្ញុំ​គ្មាន​ថ្ងៃ​ទៅ​ចូលរួម​នៅ Barca ទាំង​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​ប្រឹក្សា​ភិបាល​ជាន់​ខ្ពស់​ប្រភេទ​ហ្នឹង​ឡើយ”។

នេះ​ជា​សារ​ដែល​លោក​ចង់​រិះគន់​ដល់​ចំណាត់ការ​ជាន់​ខ្ពស់​របស់​ក្លឹប Barcelona ហើយ​មិន​ត្រឹម​តែ Xavi ទេ លោក Laporta ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Messi អាច​នឹង​ចាកចេញ​ដោយ​សារ​រឿង​មួយ​ហ្នឹង​ផង​ដែរ [មិន​លម្អិត​ច្បាស់​ថា​មាន​រឿង​ខុស​ឆ្គង​អ្វី​ខ្លះ​ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់​លើ​បច្ចុប្បន្ន]៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT