ទីផ្សារ​ដោះដូរ​កីឡាករ​នៅ Premier League ត្រូវ​បើក​ទ្វារ និង​បិទ​ទ្វារ​នៅ​ថ្ងៃ​ណា?

រដូវ​កាល ២០១៩/២០ នឹង​បញ្ចប់​នៅ​ចុង​ខែ​កក្កដា​នេះ​ហើយ សម្រាប់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League។

ដោយឡែក​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​ក៏​ត្រូវ​បាន​អនុម័ត​ចេញ​ពី FIFA ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី ២៧ ​កក្កដា ជា​ថ្ងៃ​បើក​ទ្វារ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ហើយ​បិទ​ទៅ​វិញ​នៅ​ថ្ងៃ​ទី ៥ ​តុលា។

បែប​នេះ​មាន​ន័យ​ថា​រាល់​បណ្តា​ក្លឹប​ទាំង​អស់​អាច​មាន​សិទ្ធ​ចរចា​នាំ​យក​កីឡាករ​ចូល​ក្លឹប ចាប់​ពី​ថ្ងៃ​ទី​មួយ​ក្រោយ​បញ្ចប់​រដូវ​កាល ២០១៩/២០ ហើយ​មាន​ថេរវេលា​ចរចា​ប្រមាណ ១០ សប្តាហ៍។ យ៉ាងណាមិញ​សម្រាប់​ក្លឹប​នៅ​លីគ Championship, League One និង League Two គឺ​មាន​សិទ្ធ​ពិសេស​អាច​ចុះ​ហត្ថលេខា​យក​កីឡាករ​នៅ​លក្ខខណ្ឌ​បន្ទាន់​បាន នា​ចន្លោះ​ថ្ងៃ ៥ ដល់ ១៦ ​តុលា។

បញ្ជាក់​ថា​នៅ PL មាន​កីឡាករ​ធំៗ ២ ហើយ​ដែល​បាន​ប្រកាស តួ​យ៉ាង​ដូច​ជា​ការ​នាំ​យក Timo Werner និង Hakim Ziyech បែប​នេះ​ពួក​គេ​រង់ចាំ​តែ​ដល់​ថ្ងៃ​បង្ហាញ​វត្តមាន​លើ​ទីលាន​នា​រដូវ​កាល​ថ្មី​តែ​ប៉ុណ្ណោះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT