មិន​រាប់​អ្នកចាំទី មាន​តែ​កីឡាករ Real ៣ រូប​នេះ​គត់ គ្មាន​គ្រាប់​បាល់​សូម្បី​មួយ​នា​រដូវ​កាល ១៩/២០

ការ​ប្រកួត​នៅ LaLiga បាន​ឈាន​មក​ដល់​ជុំ​ទី ៣៦ ហើយ ដោយ​ក្លឹប Real Madrid អាច​នឹង​ប្រកាស​ក្លាយ​ជា​ក្រុម​ឈ្នះ​ពាន​នៅ​រាត្រី​នេះ​ប្រសិន​អាច​យក​ឈ្នះ​ទៅ​លើ Villarreal។

សម្រាប់​ក្លឹប Real Madrid នា​រដូវ​កាល ២០១៩/២០ គឺ​មាន​ការ​បំប៉ោង​សំណាញ់​ទី​​ពី​សំណាក់​កីឡាករ​ទាំង ២១ រូប​ផ្សេង​ពី​គ្នា​ហើយ ដោយ​ក្នុង​នោះ​នៅ​សល់​តែ ៥ រូប​ទៀត​ប៉ុណ្ណោះ​មិន​ទាន់​អាច​បំប៉ោង​សំណាញ់​ទី ហើយ​មាន ៣ រូប​ដែល​មិន​មែន​ជា​អ្នកចាំទី។

បើ​យើង​មិន​រាប់ Courtois និង Areola គឺ​ Brahim Diaz, Eder Militao និង Alvaro Odriozola ដែល​មិន​ទាន់​ស្គាល់​រសជាតិ​បាល់​បញ្ចូល​ទី​សូម្បី​មួយ​គ្រាប់​នៅ​ក្របខ័ណ្ឌ LaLiga។

សម្រាប់ Diaz បាន​បង្ហាញ​ខ្លួន ៣៣ នាទី​គត់​លើ​ទីលាន​នៅ ៥ ប្រកួត​ក្នុង​លីគ​សរុប ស្រប​ពេល​ដែល Militao បង្ហាញ​ខ្លួន​ញឹកញាប់​ដែរ​នាម​ជា​ខ្សែ​ការពារ​តែ​មិន​អាច​ធ្វើ​បាន ហើយ Odriozola ក្រោយ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ចេញ​ពី Bayern ក៏​មិន​ទាន់​រក​បាន​គ្រាប់​បាល់​ដែរ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT