Pogba ​ទំនង​បន្ដ​កុងត្រា​នៅ Man Utd ​៥​ឆ្នាំ​ទៀត​

ខ្សែ​បម្រើ Paul Pogba ​ទំនង​ជា​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម Manchester United ​ចំនួន​៥​ឆ្នាំ​ទៀត ​បន្ទាប់​ពី​រូបគេ​កំពុង​ពេញ​ចិត្ត​ទម្រង់​លេង​របស់ Ole ​នា​ពេល​បច្ចុប្បន្ន​នេះ។​កាល​ពី​រដូវ​កាល​មុន Pogba ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នៅ Man Utd ​និង​ចង់​ចាកចេញ​ពី​ក្រុម​នេះ​ដើម្បី​ទៅ​លេង​នៅ Juventus ​វិញ​ឬ​ក្រុម Real Madrid ​។ តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ​បន្ទាប់​ពី​មាន​វត្តមាន​របស់ Bruno ​មក ​កីឡាករ​បារាំង​ចាប់​ផ្ដើម​សប្បាយ​ចិត្ត​ជាមួយ​សមាជិក​ក្រុម ​និង​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​ផង​ដែរ។

​ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​កាន់​តែ​កៀក​ក្នុង​ការ​ត​កុងត្រា​ថ្មី​ទៀត​ហើយ។ ​ដោយ​កុងត្រា​ថ្មី​នោះ​អាច​មាន​រយៈ​ពេល​ដល់​ទៅ​៥​ឆ្នាំ​ឯ​ណោះ។ ​ខណៈ​ដែល​កុងត្រា​ចាស់​វិញ ​នឹង​ចប់​នៅ​រដូវ​កាល​ក្រោយ។ លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​ក៏​មាន​ទំនុក​ចិត្ត​ថា​អតីត​កីឡាករ Juventus ​ម្នាក់​នេះ នឹង​បន្ដ​លេង​នៅ Old Trafford ​ច្រើន​ឆ្នាំ​ទៀត​ដែរ៕


ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT