Juventus ​ស្មើ​ទៀត​យប់មិញ ធ្វើ​ឱ្យ​តំណែង​កំពូល​តារាង​មិន​កក់ក្ដៅ​ទេ​

​ក្រុម Juventus ​បាន​ត្រឹម​ស្មើ​ក្រុម Sassuolo ​ក្នុង​លទ្ធផល ៣-៣ ​សម្រាប់​ការ​ប្រកួត Serie A ​សប្ដាហ៍​ទី​៣៣​កន្លង​ទៅ​នេះ ​ហើយ​វា​ក៏​ជា​ប្រកួត​ស្មើ​ជា​ថ្មី​ទៀត​សម្រាប់​លោក Sarri ​ផង​ដែរ។​ក្រុម Juventus ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ដល់​ទៅ​២​គ្រាប់​មុន​ ដោយ Danilo ​នាទី​៥ ​និង Higuain ​នាទី​១២។ ​តែ​ក្រោយ​មក ​ក្រុម Sassuolo ​ក៏​អាច​វាយ​បក​បាន​វិញ ​ដោយ​គ្រាប់​ទី​១​នៅ​នាទី​២៩ ​ទី២​នៅ​នាទី​៥១ ​និង​ទី​៣​នៅ​នាទី​៥៤។ ​ដោយ​ឡែក​១​គ្រាប់​តាម​ស្មើ​វិញ​របស់ Juventus ​ធ្វើ​បាន​សម្រេច​ដោយ Alex Sandro ​នៅ​នាទី​៦៤។ ​ក្រុម​ទាំង​ពីរ ​រក្សា​លទ្ធផល​ស្មើ​គ្នា ៣-៣ ​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។ ​

​លទ្ធផល​ស្មើ​៣​ប្រកួត​ចុង​ក្រោយ ស្មើ​២​និង​ចាញ់​១​នេះ ​ធ្វើ​ឱ្យ Juventus ​រក្សា​គម្លាត​ពី​ក្រុម​លេខ​២ Atalanta ​ត្រឹម​តែ​៧​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​៥​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​។ ​៣​ប្រកួត​កន្លង​មក​របស់ Juventus ​សុទ្ធ​តែ​រក​គ្រាប់​បាល់​បាន​មុខ​នាំ​មុខ​២​គ្រាប់ ប៉ុន្តែ​បែរ​ជា​បណ្ដោយ​ឱ្យ​ដៃ​គូ​ប្រកួត​ស្វែង​រក​គ្រាប់​បាល់​បាន​វិញ​រហូត៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT