ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Villarreal នៅម៉ោង២រំលងអាធ្រាត្រនេះ ដែលជាការប្រកួតសប្ដាហ៍ទី៣៧នៃលីគកំពូលអេស្ប៉ាញ La Liga ។សម្រាប់ការប្រកួតនេះដែរ ប្រសិនបើក្រុម Real Madrid អាចយកឈ្នះបាននោះពួកគេនឹងក្លាយជាជើងឯកតែម្ដង ដោយមិនខ្វល់ពីលទ្ធផលរបស់ Barcelona ឡើយ។ តែបើករណីក្រុម Barcelona ឈ្នះ ហើយក្រុម Real Madrid ស្មើឬចាញ់ នោះពួកគេនឹងត្រូវរង់ចាំមើលការប្រកួតចុងក្រោយទៀត ដែលប៉ះក្រុម Leganes ។
សម្រាប់ការប្រកួតនៅយប់នេះដែរ លោក Zidane អ្នកចាត់ការក្រុម Real Madrid បាននិយាយថា៖ “វាមិនមែនជាអ្វីដែលខ្ញុំចង់ឬអត់នោះទេ។ យើងចង់ឈ្នះនៅយប់នេះ យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ហើយយើងក៏ដឹងថា Villarreal ក៏ចង់ឈ្នះដូចគ្នា។ ខ្ញុំមិនទាន់មានអារម្មណ៍ថាយើងជាជើងឯកនៅឡើយទេ ព្រោះគ្រប់យ៉ាងសុទ្ធតែអាចកើតឡើង”៕