Arteta ​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ Arsenal ​ផ្ដល់​លុយ​ទិញ​កីឡាករ​បន្ថែម​ខ្លះ​

លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​បញ្ចេញ​កញ្ចប់​ប្រាក់​ឱ្យ​ច្រើន​បន្តិច​សម្រាប់​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ ​ដើម្បី​ទិញ​កីឡាករ​​ថ្មី​ប្រជែង​ជាមួយ​ក្រុម​ធំ​ៗ​បាន​។កាល​ពី​យប់មិញ​នេះ ​ក្រុម Arsenal ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល ​២-១។ ​តែ​បើ​ទោះ​ជា​អាច​ឈ្នះ​ក្រុម​កំពូល​តារាង​សម្រាប់​សប្ដាហ៍​ទី​៣៦​មែន ប៉ុន្តែ​សម្រាប់​លោក Arteta ​មើល​ឃើញ​ថា​សមត្ថភាព​ក្រុម Arsenal ​និង Liverpool ​នៅ​កម្រិត​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់។ ​ហង្ស​ក្រហម​មាន​កីឡាករ​ពោរពេញ​ដោយ​សមត្ថភាព ​ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ​វិញ​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​មែនទែន។

​អតីត​គ្រូ​ជំនួយ​នៅ​ក្លឹប Man City ​ខាង​លើ​បាន​និយាយ​ទៀត​ថា​៖ “ឈ្នះ​ក្រុម​ដូច Liverpool ​យើង​ត្រូវ​ការ​ក្ដោប​ឱកាស​ដែល​មាន​ឱ្យ​បាន​ល្អ​បំផុត ​ការពារ​ខ្លាំង​បំផុត ​និង​ជួន​កាល​ក៏​ត្រូវ​ការ​សំណាង​ដែរ។ ហើយ​ថ្ងៃ​នេះ​យើង​ធ្វើ​វា​បាន​សម្រេច។ គម្លាត​កម្រិត​កីឡាករ​រវាង​ក្រុម​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​គ្នា​ណាស់។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​ប្រាក់​សម្រាប់​ទិញ​កីឡាករ​ថ្មី ដើម្បី​ឱ្យ​មាន​ភាព​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT