Arsenal ​រារាំង​ដំណើរ​បំបែក​កំណត់ត្រា​១០០​ពិន្ទុ​របស់ Liverpool ​នៅ​យប់មិញ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម​ហង្ស​ក្រហម Liverpool ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣៦​នៅ​យប់មិញ​នេះ​។​Mane ​របស់​ក្រុម Liverpool ​ជា​អ្នក​សម្រេច​ទី​បាន​មុន​ត្រឹម​នាទី​២០ ប៉ុន្តែ​១២​នាទី​ក្រោយ​មក​ក៏​ស្រាប់​តែ Lacazette ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ ​ជិត​នឹង​ចប់​តង់​ទី​១​ទៅ​ហើយ​នាទី​៤៤ ​Nelson ​ក៏​ថែម​បាន​១​គ្រាប់​ទៀត​ឱ្យ​កាំភ្លើង​ធំ ​ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល​ឈ្នះ ២-១ ​តែ​ម្ដង។

​បើ​តាម​ការ​បរាជ័យ​នេះ​ដែរ ​ក្រុម Liverpool ​មិន​អាច​សម្រេច​បំណង​ក្នុង​ការ​បង្កើត​កំណត់ត្រា​ឈ្នះ​លីគ​ជាមួយ​ពិន្ទុ​១០០​បាន​នោះ​ទេ។ ​ពួកគេ​បច្ចុប្បន្ន​នេះ​មាន​៩៣​ពិន្ទុ ​ហើយ​ការ​ប្រកួត​វិញ​នៅ​សល់​ត្រឹម​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ​បំណង​ចង់​បាន​១០០​ពិន្ទុ ​គឺ​មិន​អាច​សម្រេច​បាន​ឡើយ​សម្រាប់​រដូវ​កាល​នេះ៕


ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT