Hun Sen Cup៖ ព្រៃវែង​ និងត្បូងឃ្មុំ​ក្រសោបជ័យជម្នះសម្រាប់​ជើង​ទី​មួយរក្សា​ក្ដី​សង្ឃឹម​ឡើង​វគ្គផ្ដាច់​ព្រ័ត្រ

ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែនវគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រថ្នាក់ខេត្ត​ដែល​បាន​ប្រកួត​ចប់​កាល​ពី​ល្ងាច​មិញ​បាន​ដឹង​លទ្ធផល​អស់​ហើយ​ដោយ​ខេត្តព្រៃវែង​និង​ត្បូងឃ្មុំ​យក​ជ័យជម្នះលើ​គូប្រកួតរៀងៗខ្លួន។

ការ​ប្រកួត​នៅទីលានស្វាយធំ ​ទឹក​ដី​ខេត្តសៀមរាប ម្ចាស់ផ្ទះ​បាន​ប្រកួត​ចាញ់​ ក្រុម​ខេត្តព្រៃវែង​ក្នុង​លទ្ធផល​២​ទល់​០។ ២​គ្រាប់​របស់​ខេត្តព្រៃវែង​រក​បាន​ដោយ​កីឡាករ គី រីណា និង វុធ តុលា ខណៈខាង​សៀមរាម​ទទួល​បាន​កាត​ក្រហម​ម្នាក់​ជា​កីឡាករ​ប្រធានក្រុម​នៅ​នាទី​២៧​ក្នុង​វគ្គ​ទី​១។

ចំណែក​មួយ​ប្រកួត​ទៀត​!​ក្រុម​ខេត្តត្បូងឃ្មុំ​បាន​យក​ឈ្នះ​ខេត្តកែប​ក្នុង​លទ្ធផល​២​ទល់​១។ ២​គ្រាប់​របស់ម្ចាស់​ផ្ទះ​ត្បូងឃ្មុំរក​បាន​ដោយ​កីឡាករ រ៉ាហេត ហាំងហ្វា និង​កីឡាករ យូរ សុះហ្វា។ មួយ​គ្រាប់​របស់​ខេត្តកែវ​រក​បាន​ដោយ​កីឡាករ សុខ ភារម្យ។

ក្រុម​ទាំងពីរ​នឹង​ត្រូវ​ជួប​គ្នាម្ដង​ទៀត​នៅ​សប្ដាហ៍ក្រោយ​ដើម្បី​កំណត់​ឈ្នះ​ចាញ់​ឡើង​ទៅ​វគ្គផ្ដាច់​ព្រ័ត្រ​រក​ជើង​ឯកសម្រាប់​ថ្នាក់​ខេត្ត​ ហើយ​ក្រុម​ទាំង​បួននេះ​មាន​កៅអី​ទៅ​លេងថ្នាក់​ខេត្ត​រួច​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT