ជុំ​សេសសល់​របស់ Leicester/United និង Chelsea ត្រូវ​តតាំង​ក្រុម​ណា​ខ្លះ? (ការ​ប្រជែង Top 4)

ការ​ប្រកួតប្រជែង​នៅ​កៅអី Top 4 សម្រាប់​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល ២០១៩/២០ ហាក់​ក្តៅ​គគុក​ឡើង​នៅ​ប៉ុន្មាន​ជុំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ក្រុម​ទាំង​អស់​ខិតខំ​រៀង​ខ្លួន​លេង​មិន​បន្ធូរ​ដៃ ហើយ​ក្រុម​ខ្លះ​ឈ្នះ​បណ្តាក់​ប្រកួត​គ្នា​ឥត​ឈប់​ក៏​មាន។

គិត​ត្រឹម​ថ្ងៃ​ទី ១៥ ​កក្កដា គឺ Chelsea,Leicester និង Man Utd ជា​ក្រុម​ដែល​ប្រឈម​នឹង​កាត់​ឈ្មោះ​មួយ​ចេញ​ពី​កៅអី Top 4 ខណៈ​បច្ចុប្បន្ន​តោ​ខៀវ​សល់ ២ ជុំ​នាំ​មុខ​ ៣ ពិន្ទុ រី​ឯ Leicester/United សល់ ៣ ជុំ​នៅ​ចាញ់ ៣ ពិន្ទុ។

ប្រកួត​សេសសល់​របស់​ក្រុម​ទាំង ៣ មាន​ដូច​ខាង​ក្រោម៖

  • Chelsea ត្រូវ​ប៉ះ Liverpool និង Wolves
  • Leicester City ត្រូវ​ប៉ះ Sheffield, Tottenham និង Man Utd
  • Man Utd ត្រូវ​ប៉ះ Crystal Palace, West Ham និង Leicester City៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT