Giroud ​ដាក់​១​គ្រាប់ ជួយ Chelsea ​បន្ដ​លេខ​៣​ក្នុង​តារាង Premier League ​

ក្រុម Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម​បាត​តារាង Norwich ​ក្នុង​លទ្ធផល​ ១-០ ​ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៦​កន្លង​ទៅ​នេះ​។​តោ​ខៀវ ​បើ​ទោះ​ជា​ប៉ះ​ក្រុម​ត្រូវ​កាត់​ចោល​ទៅ​លេង​នៅ​លីគ​ទី​២​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​នៅ​តែ​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ដដែល។ ​ជាក់​ស្ដែង ​១​គ្រាប់​ដែល​ធ្វើ​បាន​ដោយ Giroud ​នោះ​ធ្វើ​បាន​សម្រេច​នៅ​នាទី​៤៥+៣​ចុង​តង់​ទី​១។ ​សម្រាប់​ការ​ធ្វើ​បាន​៣​ពិន្ទុ​នេះ ​ក្រុម Chelsea ​អាច​និយាយ​បាន​ថា​រក្សា​តំណែង​លេខ​៣​របស់​ខ្លួន​បាន​សម្រាប់​សប្ដាហ៍​ទី​៣៦​ហើយ។

លោក Lampard ​បាន​និយាយ​ដែរ​ថា​ក្រុម​របស់​លោក​មាន​ចំណុច​ត្រូវ​កែ​លម្អ​ច្រើន​ទៀត​សម្រាប់​រដូវ​កាល​ក្រោយ។ ដោយ​ឡែក​ចំណាត់​ថ្នាក់​នៅ​ក្នុង Top4 ​វិញ ​ក៏​មិន​ទាន់​អាច​ធានា​បាន​យ៉ាង​ណា​ដែរ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT