ប្រចាំ​ក្របខ័ណ្ឌ​ទាំង ៥ តើ​ក្លឹប​ណា​ខ្លះ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​រដូវ​កាល ២០១៩/២០?

ក្រោយ​ពី​ការ​យក​ឈ្នះ ៦-២ រវាង Atalantan លើ Brescia កាល​ពី​យប់​មិញ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ជុំវិញ​តួ​លេខ​គ្រាប់​បាល់​ដែល​ក្រុម​អ៊ីតាលី​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ហើយ​កៀក​នឹង​តាម​ស្មើ Bayern Munich ឈរ​លេខ​រៀង​ទី ១ ទៅ​ហើយ។

នៅ​រដូវ​កាល ២០១៩/២០ រាប់​តែ​គ្រាប់​បាល់​ក្នុង​លីគ គឺ Bayern Munich ឈរ​លេខ ១ នាម​ជា​ក្លឹប​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​លីក​ទាំង ៥ មាន​ដល់​ទៅ ១០០ គ្រាប់​ឯ​ណោះ។ ដោយ​ឡែក​បើ​ធៀប​នឹង​លីគ​ដទៃ​ទៀត​មាន​ដូច​ខាង​ក្រោម៖

  • ក្របខ័ណ្ឌ Serie A ក្លឹប Atalanta រក​បាន ៩៣ គ្រាប់ (នៅ​បន្ត)
  • ក្របខ័ណ្ឌ Premier League ក្លឹប Man City រក​បាន ៩១ គ្រាប់ (នៅ​បន្ត)
  • ក្របខ័ណ្ឌ LaLiga ក្លឹប Barcelona រក​បាន ៨០ គ្រាប់ (នៅ​បន្ត)
  • ក្របខ័ណ្ឌ Ligue 1 ក្លឹប PSG រក​បាន ៧០ គ្រាប់ (ចប់​រដូវ​កាល)
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT