Inter ចង់​ប្រើប្រាស់​កីឡាករ​ម្នាក់ បូក​ប្រាក់ ៥ លាន​ផោន ចរចា​យក Martial ចេញ​ពី Old Trafford

ក្លឹប Inter Milan ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​លៃលក​ក្នុង​ការ​ប្រើប្រាស់​កីឡាករ Milan Skriniar ជា​ថ្នូរ​លើ​ការ​ដោះដូរ​យក Anthony Martial ចេញ​ពី​ទឹកដី Old Trafford។

ប្រភព​គេហទំព័រ​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា តម្លៃ​ខ្លួន Skriniar អាច​ថ្លៃ​ប្រមាណ ៥៨ លាន​ផោន ខណៈ​ដែល​តម្លៃ​ខ្លួន Martial ថ្លៃ​ប្រមាណ ៦៣ លាន​ផោន បែប​នេះ Inter ចង់​ចាយ ៥ លាន​ផោន​បន្ថែម​លើ​កីឡាករ​របស់​ខ្លួន ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​អង់គ្លេស។

បញ្ជាក់​ថា Martial រដូវ​កាល ២០១៩/២០ នេះ បង្ហាញ​ខ្លួន ៤១ ប្រកួត រក​បាន ២១ គ្រាប់​និង Assist ៨ លើក។

សម្រាប់ Inter Milan នៅ​តំបន់​ប្រយុទ្ធ​ត្បិត​បើ​មាន​កីឡាករ​ល្អៗ​ច្រើន​ហើយ ប៉ុន្តែ​ឱកាស​ប្រជែង​ពាន Serie A ហាក់​មិន​មាន​ភាគរយ​ខ្ពស់​ទាល់​តែ​សោះ ពោល​ចាញ់​ទាំង Atalanta ទៀត​ផង៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT