Top Scorer ប្រចាំ​លីគ​កំពូល​ទាំង ៣ ដែល​សេសសល់ មាន​ភាព​ប្រកៀកប្រកិត​គ្នា​បែប​ណា​ខ្លះ?

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​ទាំង ៣ ដែល​នៅ​សេសសល់​ក៏​កៀក​នឹង​ឈាន​ចូល​មក​ដល់​ទី​បញ្ចប់​ហើយ ដោយ​ការ​ប្រកួត​បិទ​រដូវ​កាល​នៃ​លីគ​ទាំង​អស់​នឹង​ត្រូវ​បិទ​ត្រឹម​ខែ​កក្កដា​នេះ។

បើ​យើង​ក្រឡេក​ទៅ​មើល​តារាង Top Scorer នាម​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត ក៏​មាន​ភាព​ប្រកៀកប្រកិត​គ្នា​ខ្លាំង​ដែរ មិន​ថា​តែ​នៅ Serie A, Premier League ឬ LaLiga។

យើង​ធ្វើ​ការ​បង្ហាញ​ Top Scorer ​នៅ​ខាង​ក្រោម​ដូច​ត​ទៅ៖

LaLiga (ត្រឹម​ជុំ​ទី ៣៧): L.Messi ២២ គ្រាប់, K.Benzema ១៩ គ្រាប់, Gerard Moreno ១៦ គ្រាប់
Premier League (ត្រឹម​ជុំ​ទី ៣៦): J.Vardy ២៣ គ្រាប់, P.Aubameyang ២០ គ្រាប់, D.Ings/Salah ១៩ គ្រាប់
Serie A (ត្រឹម​ជុំ​ទី ៣២): C.Immobile ២៩ គ្រាប់, C.Ronaldo ២៨ គ្រាប់, R.Lukaku ២០ គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT