Suarez ​៖ Barcelona ​ខ្លួន​ឯង ​ជា​អ្នក​ធ្វើ​ឱ្យ​បាត់​ពាន La Liga ​

ខ្សែ​ប្រយុទ្ធ Luiz Suarez ​បាន​និយាយ​ថា​រដូវ​កាល​នេះ ​ក្រុម FC Barcelona ​ជា​អ្នក​បណ្ដោយ​ឱ្យ​ពាន​រង្វាន់ La Liga ​រសាត់​ទៅ​ដៃ​របស់ Real Madrid ​ដោយ​ខ្លួន​ឯង​។

​នៅ​សល់​២​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល La Liga ​ហើយ ​ដោយ​បច្ចុប្បន្ន​ក្រុម Real Madrid ​កំពុង​នាំ​មុខ​ក្រុម FC Barcelona ​ចំនួន​៤​ពិន្ទុ។ ​គម្លាត​នេះ ​បាន​ធ្វើ​ឱ្យ Suarez ​យល់​ឃើញ​ថា​ក្រុម​របស់​ខ្លួន ​បាត់​ពាន​រង្វាន់ La Liga ​ទៅ​ហើយ ​ព្រោះ​២​ប្រកួត​នៅ​សល់​នេះ ​ក្រុម​អធិរាជ​ស​នឹង​មិន​បណ្ដោយ​ឱ្យ​បរាជ័យ​នោះ​ទេ។ ​

​ដោយ​ឡែក​សម្រាប់​មតិ​យោបល់​នៅ​រដូវ​កាល​នេះ​វិញ ​អតីត​កីឡាករ Liverpool ​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​តែ​បន្ទោស​លើ​ខ្លួន​របស់​ពួកយើង។ ​យើង​បាន​ឱ្យ​ពាន​រង្វាន់​ចាកចេញ​ពី​យើង​ដោយ​ខ្លួន​ឯង។ យើង​មិន​អាច​បន្ទោស​នរណា​បាន​ឡើយ។ ពេល​នេះ​ដើម្បី​ជា​តម្លៃ​របស់ Barcelona ​យើង​នឹង​ប្រឹងប្រែង​យក​ឈ្នះ​២​ប្រកួត​នៅ​សល់ ​ហើយ​ផ្ដោត​លើ​ពាន UEFA Champions League ​វិញ​ម្ដង”៕ប្រភព MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT