Ozil ​បង្ហោះ​ថា​ខ្លួន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ប្រកួត​ទល់ Liverpool ​នៅ​យប់​នេះ​

កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​កំពូល​តារាង Liverpool ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​សប្ដាហ៍​ទី​៣៦​នៃ​ពាន​រង្វាន់ English Premier League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Arsenal ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​បំផុត ព្រោះ​បច្ចុប្បន្ន​នេះ​ពួកគេ​នៅ​ពាក់​កណ្ដាល​តារាង​ទៅ​ហើយ។ ​ស្រប​ពេល Liverpool ​វិញ ​ជា​ក្រុម​ឈ្នះ​ពាន​រង្វាន់ Premier League ​ទៅ​ហើយ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ការ​ឈ្នះ​ទៀត​ដូច​គ្នា ដើម្បី​បំបែក​កំណត់ត្រា​ជា​ច្រើន​ទៀត​សម្រាប់​រដូវ​កាល​នេះ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Klopp ។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ ​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ Arsenal ​គឺ Ozil ​បាន​បង្ហោះ​ថា​រូបគេ​ត្រៀម​រួច​ហើយ​សម្រាប់​ការ​ត្រលប់​ចូល​ទីលាន​វិញ។ ​កីឡាករ​អាល្លឺម៉ង់​នេះ ​តាំង​ពី​បើក​រដូវ​កាល​វិញ​មក មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​ទេ ​ដោយសារ​តែ​មាន​បញ្ហា​របួស​ឆ្អឹង​ខ្នង។ ​យ៉ាងណាមិញ ​ការ​បង្ហាញ​ខ្លួន​ចូល​ហាត់​ជា​ធម្មតា​វិញ​នោះ ​អាច​ទំនង​ជា​រូបគេ​ជា​សះស្បើយ​និង​ចូល​លេង​បាន​វិញ​ហើយ៕ប្រភព DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT