ឡើង​ជើង​ខ្លាំង ​Atalanta ​ហក់​ដល់​លេខ​២​នៅ Serie A ​ហើយ ​ក្រោយ​ឈ្នះ​ Brescia ៦-២​

​​ក្រុម Atalanta ​បាន​យក​ឈ្នះ​លើ​ក្រុម​ Brescia ​ក្នុង​លទ្ធផល ​៦-២ ​ក្នុង​ការ​ប្រកួត Serie A ​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ហក់​ចូល​លេខ​២​ក្នុង​តារាង​ហើយ​។

Mario Pasalic ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ឱ្យ​ក្រុម Atalanta ​។ ​ខណៈ​ដែល​ក្រុម​នេះ​កំពុង​លេង​ឡើង​ជើង​ខ្លាំង​មែនទែន ​ដោយ​ប្រកួត​កន្លង​ទៅ​ពួកគេ​ក៏​ស្មើ​ក្រុម​កំពូល​តារាង Juventus ​ផង​ដែរ។ ​បច្ចុប្បន្ន​នេះ ពួកគេ​ឈរ​នៅ​លេខ​២​ក្នុង​តារាង Serie A ​ហើយ​ដោយ​មាន​៧០​ពិន្ទុ ​ចាញ់​ក្រុម​កំពូល​តារាង Juventus ​តែ​៦​ពិន្ទុ​ប៉ុណ្ណោះ។ ​

​ក្រោម​ការ​ដឹក​នាំ​របស់​លោក Gasperini ​នៅ​រដូវ​កាល​នេះ ​Atalanta ​គឺ​ជា​ក្រុម​ដែល​ស៊ុត​បញ្ចូល​ទី​ដៃ​គូ​បាន​ច្រើន​បំផុត ដោយ​ពួកគេ​មាន​គ្រាប់​ចំណេញ​ដល់​ទៅ​៥០​គ្រាប់​ឯ​ណោះ៕

ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT