Lampard បញ្ជាក់​ច្បាស់ ថា​នៅ​តែ​បន្ត​អវត្តមាន​កីឡាករ​សំខាន់​ក្នុង​ការ​ប៉ះ Norwich យប់នេះ

Chelsea នឹង​ត្រូវ​តតាំង​ Norwich City នា​ជុំ​ទី ៣៦ នៅ​ក្របខ័ណ្ឌ Premier League ក្នុង​គោលដៅ​ប្រកួតប្រជែង​កៅអី Top 4 ដែល​កំពុង​ប្រកៀកប្រកិត​ជាមួយ​នឹង​ក្លឹប Man Utd ក៏​ដូច​ជា Leicester City។

មុន​ឈាន​ដល់​ការ​ប្រកួត អ្នកចាត់ការ​លោក Frank Lampard បាន​បញ្ជាក់​ជា​ផ្លូវការ​ហើយ​ថា N’Golo Kante ដែល​ជា​កីឡាករ​ស្នូល​នៅ​តំបន់​បម្រើ នឹង​ត្រូវ​បន្ត​អវត្តមាន​ក្រោយ​កំពុង​សម្រាក​ព្យាបាល​របួស​សរសៃ​ពួរ។

Kante នា​រដូវ​កាល ២០១៩/២០ បង្ហាញ​ខ្លួន​ឲ្យ​តោ​ខៀវ​បាន ២២ ប្រកួត ប៉ុន្តែ​នៅ ៣ ប្រកួត​ចុង​ក្រោយ​បាន​ខកខាន​ជួយ​ក្លឹប ក្រោយ​រង​របួស​លើ​ទីលាន។

នៅ​យប់​នេះ​តំបន់​បម្រើ​របស់ Chelsea អាច​នឹង​ប្រើប្រាស់​កីឡាករ​ដូច​ប្រកួត​មុនៗ​ដដែល រួម​មាន Mount, Jorinho ឬ Barkley ប៉ុន្តែ​ការ​តតាំង​យក​ ៣ ពិន្ទុ​ចាំ​បាច់​ត្រូវ​តែ​យក​ឲ្យ​បាន ព្រោះ​ឱកាស​ប្រជែង​កៅអី UCL គឺ​ស៊ីសង​លើ​ប៉ុន្មាន​ប្រកួត​សេសសល់​ហ្នឹង​ហើយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT