រួច​ផុត​ពី​ទណ្ឌកម្ម​របស់ UEFA ភ្លាម Man City បើក​ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ Pep ភ្លែត

ក្លឹប Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​បើក​ការ​ចរចា​ដ៏​សំខាន់​មួយ ជាមួយ​អ្នកចាត់ការ​លោក Pep Guardiola ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី ក្រោយ​ក្លឹប​រួច​ផុត​ពី​ទណ្ឌកម្ម​ព្យួរ​ឈ្មោះ ២ ឆ្នាំ​មិន​ឲ្យ​លេង​នៅ UCL។

កុងត្រា​របស់ Guardiola នៅ City គឺ​សេសសល់​រយៈ​ពេល​តែ ១ ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​កាល​ពី​ដើម​ឆ្នាំ ២០២០ ល្ហៀងៗ​ថា​លោក​អាច​ចាកចេញ ក្រោយ​លឺ​រឿង UEFA បើក​ការ​ស៊ើបអង្កេត​ការ​ល្មើស​ច្បាប់​របស់ Man City។

តាម The Mirror បាន​ឲ្យ​ដឹង​ថា Pep អាច​នឹង​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​បន្ត​ការ​ឈរ​ជើង​រយៈ​ពេល​យូរ​បន្ថែម​ទៀត​នៅ​មេឃ​ខៀវ ក្រោយ​រឿង​ជាមួយ UEFA បាន​ដោះស្រាយ​រួច​រាល់។ បញ្ជាក់​ថា​ក្រៅ​ពី​ការ​ចរចា​ជាមួយ Pep ក្លឹប​ក៏​ត្រៀម​លុយ​ខ្ទាស់​ធំ ចង់​ចាយ​យក​កីឡាករ​ឆ្នើម​ជា​ច្រើន​មក​បន្ថែម​ការ​ប្រកួតប្រជែង​ជាមួយ Liverpool ផង​ដែរ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT