អស់​ការ​អត់ធ្មត់ Real ចង់​បង់​លុយ​ពេញ ដើម្បី​ឲ្យ Bale ចាកចេញ​ពី​ក្លឹប​ហើយ

យោង​តាម​របាយការណ៍​ពី ABC បាន​ចុះ​ផ្សាយ ក្លឹប Real Madrid បាន​នឹង​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ប៉ះប៉ូវ​ខ្ទង់​ចំណាយ​លើ​កុងត្រា​សេសសល់ ២ ឆ្នាំ​របស់ Gareth Bale ដើម្បី​ផ្តាច់​កុងត្រា​ឈរ​ជើង​របស់​គេ ហើយ​រុញ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។

កីឡាករ​សញ្ជាតិ​វែល​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ក្លឹប​ Real Madrid នោះ​ទេ ដោយ​ជានិច្ចកាល​គេ​បាន​ត្រឹម​អង្គុយ​បម្រុង ហាក់​ទន្ទឹម​ចាំ​តែ​ថ្ងៃ​បើក​ប្រាក់​ពលកម្ម​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ រក​បាន ៣ គ្រាប់​និង Assist ២ លើក​គត់​នៅ ២០ ប្រកួត​សរុប​ឲ្យ Real រដូវ​កាល ២០១៩/២០។

តាម​ចចាមអារ៉ាម​ចុងក្រោយ​ហាក់​មិន​មាន​ក្លឹប​ច្បាស់ការ​ធំ​ណា​មួយ​ចង់​បាន​រូប​គេ​ទាល់​តែ​សោះ ទើប​ជា​ហេតុ​រុញ​ឲ្យ Real ស៊ូ​សង​ថ្លៃ​ចំណាយ​លើ​កុងត្រា​សេសសល់​ផ្តាច់​គេ​ចេញ​ពី​ក្រុម​តែ​ម្តង​ទៅ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT