កីឡាករ​ចប់​កុងត្រា​ជាមួយ PSG បដិសេធ​មិន​ទៅ​ចូលរួម​ឲ្យ​ក្លឹប​របស់ Beckham

តាម​របាយការណ៍​ពី Calciomercato បាន​ចុះ​ផ្សាយ ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ច្រាន​ចោល​សំណើ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Inter Miami ហើយ ត្បិត​បើ​កុងត្រា​របស់​គេ​ជាមួយ PSG ត្រូវ​បាន​បញ្ចប់​ក៏​ពិត​មែន។

កីឡាករ​ឥត​តម្លៃ​ខ្លួន​រូប​នេះ បាន​ផុត​កុងត្រា​ជាមួយ​ក្លឹប​សេដ្ឋី​បារាំង​កាល​ពី​ថ្ងៃ​ទី ១ ​កក្កដា​កន្លង​ទៅ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណឹង​ច្បាស់ការ​ណា​មួយ​ថា​គេ​នឹង​ផ្ទេរ​ទៅ​ក្លឹប​ណា​នោះ​ទេ។

ប៉ុន្តែ​តាម​ដំណឹង​ចុងក្រោយ Cavani ទំនង​ជា​ជ្រើស​យក​ការ​លេង​នៅ​តំបន់​អឺរ៉ុប​បន្ត​ទៀត ពោល​គឺ​អាច​នឹង​ទៅ​ចូលរួម​នៅ​ក្លឹប AS Roma ដោយ​មិន​ទាន់​ចង់​ផ្ទេរ​ទៅ​ទឹកដី​សហរដ្ឋអាមេរិក ក្រោម​ការ​កាន់កាប់​របស់​ជើង​ចាស់ David Beckham ឡើយ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT