លទ្ធផល​ថ្ងៃ​សុក្រ​នេះ៖ បើ​ឈ្នះ Real លើក​ពាន តែ​បើ​ស្មើ​ក៏​នៅ​តែ​មាន​ឱកាស​នា​ជុំ​បន្ទាប់

ការ​ប្រកួត​នៅ LaLiga បាន​ឈាន​មក​ដល់​ជុំ​ទី ៣៦ ហើយ ដោយ​ប្រកួត​សេសសល់​ ២ ជុំ​នឹង​បញ្ចប់​ត្រឹម​សប្តាហ៍​ក្រោយ​នេះ។ បច្ចុប្បន្ន​ស្តេច​ស​នាំ​មុខ​លើ​អ្នក​មាន​បុណ្យ ៤ ពិន្ទុ ដែល​រុញ​ឲ្យ​លទ្ធផល​សម្រេច​ក្រុម​ឈ្នះ​ពាន អាច​នឹង​ធ្វើ​ទៅ​​បាន​ត្រឹម​ប្រកួត​នា​ជុំ​ទី ៣៧។

រូបកាលឈ្នះពាន LaLiga ទី ៣៣

Real Madrid នឹង​ត្រូវ​ប៉ះ Villarreal នា​ថ្ងៃ​សុក្រ វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ស្រប​ពេល​ដែល​ថ្ងៃ​ដដែល Barcelona ត្រូវ​ប៉ះ Osasuna។ តាម​លំដាប់​ពិន្ទុ​ Real ត្រូវ​ការ​តែ ២ ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន បែប​នេះ​បើ​នៅ​ជុំ​ទី ៣៧ ក្រុម​របស់ Zidane អាច​ទទួល​បាន​ជ័យជម្នះ នោះ​ម្ចាស់​ជើង​ឯក LaLiga ១៩/២០ នឹង​ត្រូវ​បាន​រក​ឃើញ​ហើយ។

មួយ​ផ្សេង​ទៀត​ប្រសិន​ណា Barcelona រង​បរាជ័យ ហើយ Real រង​បរាជ័យ​ដូច​គ្នា​នោះ ក៏​នៅ​តែ​ជា Real ក្លាយ​ជា​ក្រុម​ឈ្នះ​ពាន​ដដែល។

លទ្ធផល​ចុងក្រោយ​ប្រសិន​ណា Real ស្មើ នោះ​ត្រូវ​រង់ចាំ​មួយ​ប្រកួត​ចុងក្រោយ​ទៀត​ពេល​ប៉ះ Leganes ហើយ​ត្រូវ​ការ​លទ្ធផល​ស្មើ​ជា​ចាំ​បាច់ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន LaLiga៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT