ណាហ្គាវ៉ើល នឹងឡើងលេខ២វិញ បើឈ្នះភ្នំពេញក្រោនចុងសប្តាហ៍នេះ

ក្រុមខ្លាំង ណាហ្គាវ៉ើល នឹងដណ្តើមកៅអីលេខ២ពីវិសាខាវិញបាន ប្រសិនបើខ្លួនអាចឈ្នះដៃគូតានតឹង ភ្នំពេញក្រោន បាន នៅថ្ងៃសុក្រចុងសប្តាហ៍នេះនៅស្តាតចាស់។

ដំបូងឡើង ណាហ្គាវ៉ើល នឹងប៉ះ ភ្នំពេញក្រោន កាលពីថ្ងៃទី២២ ខែកក្កដា ប៉ុន្តែត្រូវលើកពេលដោយសារក្រុមលោក មាស ចាន់ណា ជាប់ភារកិច្ចទៅខេត្តកំពង់ស្ពឺ។
ការប៉ះគ្នានៅចុងសប្តាហ៍នេះ ទំនងជាការប្រកួតមួយតានតឹង ត្បិតភ្នំពេញក្រោនលេងជាក្រុមបានល្អ និងឆន្ទៈប្រយុទ្ធខ្ពស់។ ចំណែក ណាហ្គាវ៉ើល ត្រូវការពិន្ទុចាំបាច់បំផុតដើម្បីដេញប្រជែងជើងេកជាមួយបឹងកេត។

ក្នុងតារាងចំណាត់ថ្នាក់ ណាហ្គាវ៉ើល បច្ចុប្បន្នមាន៣២ពិន្ទុ តាមពីក្រោមវិសាខាដែលមាន៣៥ពិន្ទុ និងក្រុមលោក ហៅ សុជាតិ ដែលមាន៣៩ពិន្ទុ។

ការប៉ះគ្នាលើកចុងក្រោយ កាលពីឆ្នាំទី០៧ ខែមេសាកន្លងទៅ ណាហ្គាវ៉ើល ឈ្នះ ភ្នំពេញក្រោន ប្រផិតប្រផើយ១ទល់និង០។

  • ណាហ្គាវ៉ើល នឹងឡើងលេខ២វិញ បើឈ្នះភ្នំពេញក្រោនចុងសប្តាហ៍នេះ