រួច​ផុត​ពិន័យ Man City ​ត្រៀម​លុយ​ធំ ​ទិញ​កីឡាករ​បន្ថែម​៤​នាក់​ទៀត​

​ក្រុម Manchester City ​បាន​រួច​ផុត​ពី​ការ​ពិន័យ​របស់ UEFA ​មិន​ឱ្យ​លេង Champions League ​២​ឆ្នាំ​ហើយ ​ក្រោយ​ពី​ពួកគេ​ប្ដឹង​តវ៉ា​ជោគជ័យ​កាល​ពី​ម្សិលមិញ​នេះ។

​ដូច្នេះ​មាន​ន័យ​ថា​ក្រុម​របស់​លោក Pep ​នៅ​តែ​អាច​មាន​វត្តមាន​លេង​នៅ​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​ដដែល។ ​ជាមួយ​ការ​ត្រៀម​ខ្លួន​សម្រាប់​លេង​នៅ​រដូវ​កាល​ក្រោយ​នេះ​ដែរ ​លោក Pep ​បាន​មើល​ឃើញ​កីឡាករ​ត្រូវ​ទិញ​យក​ចំនួន​៤​នាក់​ដំបូង​ហើយ។ ​ដោយ​៤​នាក់​នោះ​រួម​មាន Lautaro Martinez, David Alaba, Ferran Torres ​និង​ Kalidou Koulibaly។ ​ក្នុង​ចំណោម​៤​នាក់​នេះ ​គ្រាន់​តែ Lautaro Martinez ​ម្នាក់​របស់ Inter Milan ​ត្រូវ​បាន​គេ​ដឹង​ថា​តម្លៃ​ខ្លួន​មិន​ក្រោម​១០០​លាន​ផោន​នោះ​ទេ។

រំលឹក​ថា Man City ​ត្បិត​តែ​អាច​រួច​ផុត​ពិន័យ​មែន ប៉ុន្តែ​ពួកគេ​ត្រូវ​សង​ប្រាក់​ប្រមាណ​ជា​៩​លាន​ផោន​វិញ​សម្រាប់​ជា​ការ​ពិន័យ​របស់ UEFA ​។ ​ហើយ​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​នោះ កើត​ឡើង​ដោយសារ​តែ​គេ​រក​ឃើញ​ថា​ក្លឹប​អង់គ្លេស​នេះ ​ចំណាយ​ច្រើន​លើស​កំណត់​កាល​ពី​ឆ្នាំ ២០១៤​និង​២០១៦​កន្លង​ទៅ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT