សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​ប្រកាស​លេង​លីគ​ទី​២​ឡើងវិញចុង​ឆ្នាំ​នេះខណៈពាន​រង្វាន់​៥​កម្រិត​ផ្សេង​ទៀត​ក៏​លេច​វត្តមានដែរ

ជាផ្លូវការ សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានប្រកាសបង្កើតលីគលំដាប់ទី ២ កម្ពុជា ឡើងវិញក្នុងរដូវកាល ២០២០ ដែលគ្រោងនឹងរៀបចំចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

សម្រាប់រដូវកាល ២០២០ នេះផ្ទាល់ នឹងចាប់ផ្តើមប្រកួតទៅតាមកាលវិភាគរបស់សហព័ន្ធបាល់ទាត់កម្ពុជា (FFC) ពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខណៈក្រុម/ក្លិប ដែលត្រូវចូលរួមពុំទាន់បានចុះឈ្មោះ និងប្រកាសនៅឡើយ។

ក្រៅពីនេះ សហព័ន្ធបាល់ទាត់កម្ពុជា (FFC) ក៏បានប្រកាសត្រៀមបើកពានរង្វាន់កម្រិតជាតិ ៥ ផ្សេងទៀតដូចមានក្នុងសេចក្តីប្រកាសខាងក្រោមៈ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT