ទី​បំផុត Man Utd ​នៅ​តែ​មិន​អាច​ចូល Top4 ​បាន​មែន​

​​ក្រុម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ Southampton ​ក្នុង​លទ្ធផល​២-២ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី ៣៥​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម​បិសាច​ក្រហម ​ត្រូវ Southampton ​នាំ​មុខ​បាន​មុន ​ត្រឹម​នាទី​១២ ​ដោយ​កីឡាករArmstrong ។ ​តែ​មិន​យូរ​ប៉ុន្មាន ​ត្រឹម​នាទី​២០ Rashford ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ​ហើយ​៣​នាទី​បន្ទាប់​ទៀត Martial ​ក៏​ថែម​បាន​គ្រាប់​បាល់​នាំ​មុខ​វិញ​ផង​ដែរ។ ​ការ​ប្រកួត​កាន់​តែ​ទៅ​មុខ ​ហើយ​ដល់​តង់​ទី​២​ក៏​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ភ្លាម​ៗ​ដែរ។ ​រហូត​ដល់​នាទី​៩០+៦ ​ទើប Southampton ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ដោយ Obafemi ​។ ​

​លទ្ធផល​ស្មើ​គ្នា ២-២ ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Man Utd ​មាន​៥៩​ពិន្ទុ​ស្មើ​ក្រុម Leicester City ​ដែរ ប៉ុន្តែ​ចំណាត់​ថ្នាក់​គឺ​នៅ​លេខ​៥​ក្នុង​តារាង​ដដែល។ ​ការ​ប្រកួត​នៅ​សល់​តែ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​នេះ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT