[ផ្លូវការ] Man City តវ៉ា​ក្តី​ឈ្នះ មាន​ឈ្មោះ​លេង​នៅ UCL រដូវ​កាល​ក្រោយ​ជា​ផ្លូវការ

មុន​នេះ​បន្តិច​តាម​ការ​ប្រកាស​ចេញ​ពី​ក្លឹប Manchester City ផ្ទាល់ ក៏​ដូច​ជា​សារព័ត៌មាន Sky Sports News បាន​ចុះ​ផ្សាយ​ដំណាល​គ្នា​អំពី​ដំណឹង​ផ្លូវការ ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់ UEFA លើ​រឿង​ក្តី​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ។

កាល​ពី​ឆ្នាំ​ទៅ City ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ចាយវាយ​ហួស​ប្រមាណ​លើ​ការ​នាំ​ចូល​កីឡាករ ល្មើស​ច្បាប់​កំណត់​របស់ UEFA ហើយប្រឈមនឹងការព្យួរឈ្មោះរយៈពេល ២ ឆ្នាំ។ យ៉ាងណាមិញ​ការ​ចោទ​ប្រកាន់​នោះ បាន​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ១៣ ​កក្កដា ឆ្នាំ ២០២០ នេះ ជាមួយ​ចម្លើយ​វិជ្ជមាន​សម្រាប់ City ពោល​គឺ​អនុញ្ញាត​ឲ្យ​ក្លឹប​អាច​ចូល​លេង​ជា​ធម្មតា​វិញ។

បែប​នេះ​មាន​ន័យ​ថា​លំដាប់​ពិន្ទុ ៧២ ពិន្ទុ​របស់ City នៅ​តារាង PL ​អាច​ធានា​បាន​នៅ​កៅអី​លេង UCL រដូវ​កាល ២០១៩/២០ បាន​ហើយ ខណៈ​ក្រុម Chelsea/Leicester និង Man Utd ត្រូវ​ប្រជែង​គ្នា ដណ្តើម​កៅអី​យក​លេខ ៣ និង​លេខ ៤ ជា​ចាំបាច់​ដើម្បី​មាន​ឱកាស​ចូលរួម​ពាន​រង្វាន់ Champions League៕

ប្រភព៖ Manchester City

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT