ប៉ុន្មាន​គ្រាប់​ទៀត ទើប​ Ronaldo អាច​តាម​ស្មើ Lewandowski ដែល​ឈរ​នៅ Top Scorer?

ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ស្បែក​ជើង​មាស​នា​រដូវ​កាល ២០១៩/២០ ហាក់​កំពុង​រក​ឃើញ​អ្នក​ឈ្នះ​ជា​បណ្តើរៗ​ហើយ ដោយ​លទ្ធផល​គឺ​អាច​មាន​ភាគរយ​ខ្ពស់​ធ្លាក់​ដល់​ដៃ Robert Lewandowski។

ក្រឡេក​ទៅ​មើល Cristiano Ronaldo ​ក្រោយ​រក​បាន ២ គ្រាប់​នៅ​បាល់​ប៉េណាល់ទី​បន្ថែម​ទៀត​កាល​ពី​ពេល​កន្លង​ទៅ គឺ​រុញ​ឲ្យ​លោក​រក​បាន​គ្រាប់​បាល់​ទី ២៨ ហើយ​ប្រចាំ​រដូវ​កាល​នេះ។ បើ​ធៀប​នឹង Ciro Immobile គឺ CR7 ត្រូវ​ការ ១ គ្រាប់​ទៀត​ប៉ុណ្ណោះ​ដើម្បី​តាម​ស្មើ និង​ប្រជែង​ក្លាយ​ជា Top Scorer ប្រចាំ​លីគ។

តែ​បើ​ធៀប​នឹង​ការ​ប្រជែង​ពាន​ស្បែក​ជើង​មាស​ប្រចាំ​តំបន់​អឺរ៉ុប គឺ Ronaldo ត្រូវ​ការ​ដល់​ទៅ ៦ គ្រាប់​ទៀត​ឯ​ណោះ ដើម្បី​តាម​ស្មើ Lewandowski ដែល​កំពុង​នាំ​មុខ មាន ៣៤ គ្រាប់។ សម្រាប់​ការ​ប្រកួត​របស់ Juventus នៅ​សល់ ៦ ជុំ​ទៀត បែប​នេះ​តើ Ronaldo អាច​សម្រេច​បាន​ដែរ​ឬ​ទេ?

បញ្ជាក់​ថា​ CR7 ខកខាន​ឈ្នះ​ពាន​ស្បែក​ជើង​មាស​តាំង​ពី​រដូវ​កាល ២០១៤/១៥ មក​ម្ល៉េះ ដែល​គ្រា​នោះ​លោក​រក​បាន ៤៨ គ្រាប់​ឲ្យ​ក្លឹប Real Madrid៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT