ផ្លូវការ! Sane នឹង​យក​អាវ​លេខ​ ១០ ពី Coutinho ​នា​រដូវ​កាល​ថ្មី ២០២០/២១

Philippe Coutinho មិន​ទាន់​លេចលឺ​ដំណឹង​ចាកចេញ​ច្បាស់ការ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​សម្រាប់​អាវ​លេខ ១០ របស់​គេ​គឺ​ត្រូវ​ផ្ទេរ​ចេញ​ទៅ​ឲ្យ​អ្នក​ថ្មី​ហើយ នោះ​គឺ Leroy Sane។

Leroy Sane នឹង​ប្រើប្រាស់​អាវ​លេខ ១០ របស់ Coutinho ចាប់​ពី​រដូវ​កាល​ក្រោយ ដែល​គេ​លេង​ឲ្យ​ក្លឹប Bayern Munich។

បញ្ជាក់​ជា​ផ្លូវការ​ពី​ក្លឹប៖ “ដោយ​ផ្អែក​តាម​ការ​គោរព​ដល់ Philippe Coutinho ដែល​គេ​ប្រើប្រាស់​អាវ​លេខ ១០ បច្ចុប្បន្ន និង​អាច​នឹង​លេង​នៅ​ប្រកួត​បន្ទាប់​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ DFB-Pokal ឬ​ប្រកួត​ណា​មួយ​នៅ UCL នា​ខែ​សីហា អ៊ីចឹង Sane សម្រេច​មិន​ប្រើប្រាស់​លេខ​អាវ​របស់​គាត់​នៅ​រូបភាព​ចុះ​ហត្ថលេខា​ផ្លូវការ​នោះ​ទេ”។

បញ្ជាក់​ថា Bayern បាន​ប្រកាស​ពី​ដំណឹង​ផ្លូវការ​នៃ​ការ​ចុះ​ហត្ថលេខា​យក Sane កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជាមួយ​តម្លៃ ៦០ លាន​អឺរ៉ូ លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT