ប្រធាន​ក្លឹប Barca បញ្ជាក់​សារ​ជា​ថ្មី ពាក់ព័ន្ធ​អនាគត​មិន​ប្រាកដប្រជា​របស់ Messi

ប្រធាន​ក្លឹប​កាតាឡាន់​លោក Josep Maria Bartomeu បាន​លម្អិត​ជា​ថ្មី​ម្តង​ទៀត ជុំវិញ​អនាគត​របស់ Lionel Messi ក្រោយ​មាន​ចចាមអារ៉ាម​ថា M10 ហាក់​រង​ភាព​រកាំរកូស​ជាមួយ​ថ្នាក់​ដឹកនាំ និង​មិន​ពេញ​ចិត្ត​នូវ​ចំណាត់ការ​គ្រូ​បង្វឹក​នា​ពេល​បច្ចុប្បន្ន។

ប្រាប់ TV3 ប្រធាន​ក្លឹប​លោក Bartomeu និយាយ៖ “យើង​បាន​និយាយ និង​កំពុង​និយាយ ហើយ​ក៏​នឹង​បន្ត​ជាមួយ​ជាមួយ Messi ថែម​ទៀត ខណៈ​ដែល​គេ​ក៏​ចង់​បញ្ចប់​រដូវ​កាល​នៅ​ទី​នេះ អ៊ីចឹង​យើង​នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ និយាយ​ទៅ​គ្មាន​ការ​សង្ស័យ​អ្វី​នោះ​ទេ ដោយ​គេ​នឹង​បន្ត​នៅ​ទី​នេះ”។

បញ្ជាក់​ថា Messi ថ្មីៗ​នេះ​ទើប​តែ​ក្លាយ​ជា​កីឡាករ​ដំបូង​បង្អស់​នៅ LaLiga ដែល​អាច​រក​បាន ២០ គ្រាប់​និង Assist ២០ លើក​នៅ​រដូវ​កាល​ទោល ក្រោយ Assist មួយ​ជើង​ទល់ Real Valladolid កាល​ពី​ចុង​សប្តាហ៍​មុន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT