Zidane ​៖​ខ្ញុំ​អត់​ចូល​រួម​វែកញែក​រឿង VAR ​នោះ​ទេ ព្រោះ​មិន​មែន​ការងារ​ខ្ញុំ​

​ក្រុម Real Madrid ​នឹង​ត្រូវ​ប៉ះ​ក្រុម Granada ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣៦​។

​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​៣​ប្រកួត​នេះ​ដែរ ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​អះអាង​ថា​ជា​សប្ដាហ៍​ពិបាក​បំផុត​សម្រាប់​ក្រុម ព្រោះ​ត្រូវ​ប្រជែង​ខ្លាំង ​និង​មាន​រយៈ​ពេល​សម្រាក​តិច​ពេក។ ​ក្រៅ​ពី​និយាយ​ពី​រឿង​ពេល​វេលា​សម្រាក​តិច​នេះ​ដែរ ​អ្នក​កាសែត​ជា​ច្រើន​ក៏​បន្ដ​សួរ​នាំ​ពី​រឿង VAR ​នៅ​ក្របខណ្ឌ La Liga ​ដែរ។

ចំពោះ​រឿង​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត ​លោក Zidane ​បញ្ជាក់​ថា​មិន​លូក​ដៃ​ឬ​និយាយ​អ្វី​ឡើយ ព្រោះ​មិន​មែន​ជា​ការងារ​របស់​លោក​ទេ។ ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​គឺ​ដឹក​នាំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត ​និង​ទទួល​បាន​លទ្ធផល​ល្អ​គ្រប់​ការ​ប្រកួត​ប៉ុណ្ណោះ។ ​បុរស​សញ្ជាតិ​បារាំង​ក៏​បន្ថែម​ទៀត​ថា​បច្ចុប្បន្ន​នេះ Real Madrid ​មាន​លំនឹង​ល្អ​ណាស់​ទាំង​ការពារ បម្រើ ​និង​ប្រយុទ្ធ។ ​លោក​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​កូន​ក្រុម​សម្រេច​បាន​កន្លង​មក៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT