Dangda ក្លាយជាកម្លាំងស្នូលរបស់ក្លិបដែលកំពុងឈរកំពូលតារាង J-League

ខ្សែប្រយុទ្ធជម្រើសជាតិថៃ Teerasil Dangda ដែលបានផ្ទេរទៅលេងឲ្យក្លិប​ Sanfrecce Hiroshima នៅក្របខ័ណ្ឌ J.League 1 សម្រាប់រយៈពេលកុងត្រា ១រដូវកាលនោះ ឥលូវនេះកំពុងតែបង្ហាញនូវសមត្ថភាពដ៏ល្អរបស់ខ្លួន ខណៈក្លិបកំពុងឈរនៅកំពូលតារាង J-League ត្រឹមសប្តាហ៍ទី ១៧ ។

Dangda គឺជាកីឡាករថៃមួយរូប ក្នុងចំណោម ៥រូបដែលកំពុងលេងនៅលីគបាល់ទាត់ប្រទេសជប៉ុន រួមជាមួយនឹងកីឡាករ Chanathip Songkrasin, Theerathon Bunmathan, Jakkit Wachpirom​និង Chaowat Veerachat ។

បង្ហាញខ្លួនឲ្យក្លិបបាន ១៥ប្រកួត Dangda ស៊ុតចូលទីបាន ៥គ្រាប់ និង Assist ២បាល់ ខណៈដែលគ្រាប់បាល់ដំបូង គឺស៊ុតចូលក្នុងការបង្ហាញខ្លួនផ្លូវការលើកដំបូងឲ្យ Sanfreece ឈ្នះ Consadole Sapporo ១-០ ។

គួររំលឹកថាកាលពីរដូវកាលមុន ក្លិប Sanfrecce Hiroshima បានត្រឹមរួចផុតពីតំបន់ត្រូវកាត់ចោលប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នកំពុងឈរលេខ ១ ដាច់ពីក្រុមទីពីរ FC Tokyo ដល់ទៅ ៧ពិន្ទុ ៕

  • Dangda ក្លាយជាកម្លាំងស្នូលរបស់ក្លិបដែលកំពុងឈរកំពូលតារាង J-League