Man Utd ​កាន់​តែ​សង្ឃឹម ​ក្រោយ Leicester ​ចាញ់​យប់មិញ​ទៀត​

​ក្រុម Leicester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ក្បែរ​បាត​តារាង Bournemouth ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-១ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣៥​នៃ​លីគ​កំពូល​អង់គ្លេស​។

សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ Vardy ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន​នៅ​នាទី​២៣​​តង់​ទី​១។ ​តែ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​ម្ចាស់​ផ្ទះ​ Bournemouth ​ហាក់​ដូចជា​ធ្វើ​បាន​ល្អ​ជាង ដោយ​រក​គ្រាប់​បាល់​បាន​ជា​បន្ដបន្ទាប់។ ​រហូត​ដល់​ទៅ​៤​គ្រាប់​វិញ​ឯ​ណោះ។ ​លទ្ធផល​ទទួល​បាន​ជ័យជម្នះ​នេះ ​ធ្វើ​ឱ្យ​ក្រុម Bournemouth ​មាន​សង្ឃឹម​បន្ដ ដើម្បី​ហក់​ឡើង​ឱ្យ​ផុត​តំបន់​កាត់​ចោល​ហើយ ​ព្រោះ​ពួកគេ​នៅ​លេខ​១៨ ​មាន​៣១​ពិន្ទុ ចាញ់​ក្រុម​លេខ​១៧ ​Watford ​និង West Ham ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។

​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ក្រុម Man Utd ​ឯ​ណោះ​ក៏​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល​ដែល  Bournemouth ​យក​ឈ្នះ​លើ​ក្រុម Leicester City ​បាន​នេះ​ផង​ដែរ។ ​ពួកគេ​នឹង​មាន​ឱកាស​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង ​ប្រសិន​បើ​យក​ឈ្នះ​លើ​ក្រុម ​Southampton ​បាន​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT