កីឡាករ​បាល់ទាត់​កំពូល ៥ រូប​ដែល​កំពុង​នៅ​ខ្លួន​ទំនេរ ​មិន​ទាន់​មាន​អ្នក​ថែ​បេះដូង

ជា​ទូទៅ​ភាព​នៅ​លីវ​របស់​កីឡាករ​បាល់ទាត់​លំដាប់​កំពូលៗ គឺ​មិន​ងាយ​នឹង​កើត​មាន​នោះ​ទេ ពោល​គឺ​រមែង​ត្រូវ​បាន​បញ្ចប់ ដោយសារ​ការ​ចាញ់​សម្រស់​តារា​ម៉ូដែល​ឬ​តារា​សម្ដែង​ស្រី ដែល​មាន​រូបរាង​ស្រស់​ស្អាត។

ប៉ុន្តែ​ប្លែក​អី​តែ​តារា​បាល់ទាត់​កំពូល ៥ រូប​នេះ បែរ​ជា​ជ្រើស​យក​ជីវិត​នៅ​ខ្លួន​ទំនេរ​ទៅ​វិញ ពោល​គឺ​ខ្លះ​ធ្លាប់​មាន​មិត្តស្រី​ហើយ​តែ​បែកបាក់ និង​ខ្លះ​មិន​ធ្លាប់​លេចលឺ​ដំណឹង​ថា​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​នារី​ណា​ម្នាក់​ទាល់​តែ​សោះ។

៥.Diego Costa


ខ្សែ​ប្រយុទ្ធ​លេង​កាច​របស់​ក្លឹប Atletico Madrid ធ្លាប់​មាន​សង្សារ​ជា​តារា​ម៉ូដែល ប៉ុន្តែ​បាន​បែកបាក់​គ្នា​នៅ​ឆ្នាំ ២០១៦ និង​ជ្រើស​យក​ជីវិត​នៅ​លីវ​ទល់​សព្វថ្ងៃ។
៤.Sadio Mane


កីឡាករ​សេណេហ្គាល់​មិន​ធ្លាប់​ទម្លាយ​ពី​ជីវិត​ឯកជន​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​សូម្បី​តែ​ម្ដង ពោល​គឺ​លាក់​ជិត​ឆឹង ហើយ​នៅ​កម្មវិធី​ធំ​តូច គេ​រមែង​ត្រឹម​ឃើញ Mane ទៅ​ចូលរួម​តែ​ឯកឯង ឬ​ពេល​ខ្លះ​មាន​គ្នា​តែ​ជា​សមាជិក​សាច់ញាតិ​នៅ​ឯ​ប្រទេស​សេណេហ្គាល់​តែ​ប៉ុណ្ណោះ។

៣.Kylian Mbappe


យុវជន​វ័យ ២០ ឆ្នាំ​ថ្មីៗ​នេះ​ធ្លាប់​ល្ហៀងៗ​ថា​មាន​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់ ប៉ុន្តែ​សាមី​ខ្លួន​ហាក់​មិន​មាន​ការ​ឆ្លើយតប ដែល​រុញ​ឲ្យ​ចចាមអារ៉ាម​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ។

Mbappe ត្រូវ​បាន​គេ​ជឿ​ថា មិន​ទាន់​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ក៏​បន្ត​រស់នៅ​ក្រោម​បន្ទុក​ជាមួយ​ម្ដាយ ហើយ​ទំនង​ផ្តោត​ខ្លាំង​លើ​អាជីព​បាល់ទាត់ ដែល​គេ​កំពុង​ទទួល​បាន​ផ្លែផ្កា​ជាមួយ​ក្លឹប Paris Saint-Germain។

២.Romelu Lukaku


Lukaku ​ពី​មុន​ធ្លាប់​មាន​មិត្ត​ស្រី ដោយ​កាល​ពី​ឆ្នាំ ២០១៤ លោក​ធ្លាប់​ចាយ​ពេល​នៅ​ជាមួយ​គ្នា​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ កីឡាករ​បែលហ្សិក​ត្រូវ​គេ​ដឹង​ថា ​បាន​ផ្លាស់ប្តូរ​មក​ជីវិត Single វិញ។ រហូត​មក​ទល់​បច្ចុប្បន្ន​គេ​មិន​ទាន់​ឃើញ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បណ្តើរ​នារី​ណា​ម្នាក់​ជា​ផ្លូវការ​នៅ​ឡើយ។

១.N’Golo Kante


និយាយ​ពី Kante គ្រប់​គ្នា​ប្រាកដ​ជា​ជឿជាក់​ច្បាស់ ព្រោះ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​រូប​នេះ គឺ​ជា​ប្រភេទ​មនុស្ស​អៀន​ខ្មាស​ច្រើន ហើយ​មិន​សូវ​ចេះ​មាត់​ក​ថែម​ទៀត។ គេហទំព័រ​តូចៗ​ខ្លះ​ធ្លាប់​ចុះ​ផ្សាយ​ថា Kante មាន​ប្រពន្ធ ប៉ុន្តែ​និយាយ​ជា​លក្ខណៈ​ផ្លូវការ​គឺ​កីឡាករ​វ័យ ២៩ ឆ្នាំ ​មិន​ទាន់​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា​ច្បាស់ការ​ណា​មួយ​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT