Setien ​៖ Messi ​ត្រូវ​ការ​សម្រាក​ខ្លះ​ហើយ ​ប៉ុន្តែ​ពេល​វេលា​មិន​ទាន់​សក្ដិសម​

​លោក Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​អាច​នឹង​ហត់​នឿយ​ខ្លាំង ​ហើយ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រាក​ខ្លះ​ហើយ​។ក្រុមBarcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Valladolid ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ពួកគេ​មាន​សង្ឃឹម​បន្ដ​ប្រជែង​ពាន​ជាមួយ Real Madrid ​បាន​ទៀត​ហើយ។ ​តែ​បើ​មើល​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម​អ្នក​មាន​បុណ្យ​បច្ចុប្បន្ន​នេះ​វិញ ឃើញ​ថា​ការ​ប្រយុទ្ធ​របស់​ពួកគេ​ហាក់​ដូចជា​មិន​ច្បាស់​លាស់​ដូច​មុន​នោះ​ទេ ​ហើយ Messi ​ផ្ទាល់​ក៏​ហាក់​ដូចជា​នឿយហត់​ណាស់​ដែរ សម្រាប់​ការ​ប្រកួត​ជាប់​ៗ​គ្នា​ខ្លាំង​ពេក​នេះ។

​លោក Setien ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​បាន​មើល​ឃើញ​ចំណុច​នេះ​ដូច​គ្នា។ ​តែ​អ្វី​ដែល​លោក​មិន​អាច​ឱ្យ​ប្រធាន​ក្រុម​រូប​នេះ​សម្រាក គឺ​គ្រប់​ការ​ប្រកួត​ទាំង​អស់​សុទ្ធ​តែ​សំខាន់ ​ហើយ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​ណាស់ ​ដែល​តម្រូវ​ឱ្យ​ក្រុម​ត្រូវ​ការ​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​លើ​ទីលាន។ ​លោក Setien ​ក៏​បាន​និយាយ​ទៀត​ថា​ប្រសិន​បើ​ការ​ប្រកួត​ណា​ដែល​ក្រុម Barcelona ​តង់​ទី​១​រក​បាន​ច្រើន​គ្រាប់ ​នោះ​នៅ​តង់​ទី​២ ​លោក​នឹង​ឱ្យ Messi ​សម្រាក​ហើយ៕


ប្រភព៖ ​Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT