Ronaldo ​ប៉េណាល់ទី​២​គ្រាប់ ជួយ Juventus ​បាន​១​ពិន្ទុ​ពី Atalanta ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បន្ដ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ ដោយ​យប់មិញ​នេះ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Juventus ​ស្មើ ២-២ ជាមួយ​ក្រុម Atalanta ​នៅ​ក្របខណ្ឌ Serie A ។ក្រុម Atalanta ​រដូវ​កាល​នេះ​ពិត​ជា​ល្អ​មែនទែន ​ដោយ​បច្ចុប្បន្ន​នេះ​ពួកគេ​ឈរ​នៅ​លេខ​៣​ក្នុង​តារាង។ ​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​វិញ ពួកគេ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​១​គ្រាប់​មុន​ថែម​ទៀត ​ដោយ Zapata ​នៅ​នាទី​១៦។ ​រហូត​ដល់​នាទី​៥៥ ​ទើប Ronaldo ​ទទួល​បាន​ប៉េណាល់ទី​១​គ្រាប់​តាម​ស្មើ​វិញ។ ​

ដល់​នាទី​៨០ ​Malinovskiy ​ក៏​រក​បាន​១​គ្រាប់​នាំ​មុខ​ជា​ថ្មី​ទៀត​ឱ្យ Atalanta ​ប៉ុន្តែ​វា​ក៏​មិន​មែន​ជា​គ្រាប់​បាល់​ជ័យជម្នះ​ដដែល ព្រោះ​នាទី​៩០ Ronaldo ​បាន​ប៉េណាល់ទី​១​គ្រាប់​ទៀត ​តាម​ស្មើ។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ​ក្រោយ​ពី​ស្មើ​គ្នា ២-២។​សម្រាប់​ក្រុម​របស់​លោក Sarri ​នៅ​តែ​បន្ដ​ឈរ​នៅ​កំពូល​តារាង​ដដែល ​ដោយ​ឆ្លង​កាត់​៣២​ប្រកួត​មក​នេះ ​ពួកគេ​មាន​៧៦​ពិន្ទុ​ឯ​ណោះ។ ស្រប​ពេល Lazio ​វិញ​ដែល​នៅ​លេខ​២​នោះ  មាន​៦៨​ពិន្ទុ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT