ឈ្នះ​១-០ យប់មិញ ធ្វើ​ឱ្យ Barcelona ​មាន​បន្ដ​ក្ដី​សង្ឃឹម​ប្រជែង​ពាន​ជាមួយ Real Madrid ​បាន​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Valladolid ​ក្នុង​លទ្ធផល ១- ០ ​នៅ​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​លីគ La Liga ​សប្ដាហ៍​ទី​៣៦។​១​គ្រាប់​ជ័យជម្នះ​របស់​ក្រុម Barcelona ​នេះ​ធ្វើ​បាន​សម្រេច​ដោយ Arturo Vidal ​នៅ​តង់​ទី​១ ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​តែ​មួយ​គត់​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ ​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ គឺ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Setien ​នៅ​តែ​បន្ដ​ក្ដី​សង្ឃឹម​ឈ្នះ​ពាន​រង្វាន់ La Liga ​របស់​ខ្លួន​បាន​សម្រាប់​រដូវ​កាល​នេះ ​ព្រោះ​ពួកគេ​នៅ​ចាញ់​ពិន្ទុ Real Madrid ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​របស់​លោក Zidane ​នៅ​សល់​ការ​ប្រកួត​១​ប្រកួត​ក្នុង​ដៃ​ទៀត។

​បើ​តាម​លទ្ធផល​នេះ ​លោក Setien ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​លោក​អាច​ប្រជែង​ពាន​រង្វាន់​បាន​ដល់​ប្រកួត​ចុង​ក្រោយ​តែ​ម្ដង។ ​លោក​ជឿ​ជាក់​ថា Real Madrid ​ប្រាកដ​ជា​អាច​បាត់​ពិន្ទុ​ពី​ការ​ប្រកួត​ណា​មួយ​ដែល​នៅ​សល់​មិន​ខាន៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT