Chelsea ​ចាញ់​យប់មិញ ​អាច​ធ្វើ​ឱ្យ​តំណែង Top4 ​រង្គោះរង្គើ​ហើយ​

​ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម  Sheffield United ​ក្នុង​លទ្ធផល ៣-០​ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៥​កាល​ពី​យប់មិញ​នេះ​។ក្រុម​របស់​លោក Lampard ​ហាក់​ដូចជា​មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ Sheffield ​បាន​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​ក្រុម Sheffield ​ទេ ដែល​មាន​ឱកាស​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់​រហូត​ដល់​៣​គ្រាប់​ឯ​ណោះ។ ​ដោយ​៣​គ្រាប់​នៅ​យប់មិញ​នេះ ធ្វើ​បាន​សម្រេច​ដោយ McGoldrick ​២​គ្រាប់​នៅ​នាទី​១៨​និង​៧៧ ​ហើយ​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​  McBurnie ​នាទី​៣៣។

​បរាជ័យ​នេះ ​គឺ​បាន​ធ្វើ​ឱ្យ​ក្រុម Chelsea ​ប្រឈម​ជាមួយ​ការ​ធ្លាក់​ចេញ​ពី​តំបន់ Top4 ​ហើយ។ ​ប្រសិន​បើ​សប្ដាហ៍​ទី​៣៥​នេះ ​ក្រុម Leicester City ​និង Manchester United ​យក​ឈ្នះ​គូ​ប្រកួត​បាន ​នោះ​ពួកគេ​នឹង​ឡើង​ទៅ​លេខ​៣​និង​លេខ​៤​ក្នុង​តារាង Premier League ​ហើយ​៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT