កីឡាករ​ហែល​ទឹក​អាមេរិក​ម្នាក់ ​ជាប់​បម្រាម​១​ឆ្នាំ ​គ្រាន់​តែ​បង្ហោះ​រូប​១​សន្លឹក​នេះ

Ryan Lochte ​កីឡាករ​ហែល​ទឹក​អាមេរិក ត្រូវ​ជាប់​បម្រាម​១​ឆ្នាំ​មិន​ឱ្យ​ចូល​លេង​កីឡា​ណា​ទាំង​អស់ បន្ទាប់​ពី​រូបគេ​បាន​បង្ហោះ​រូប​ដាក់​សឺរ៉ូម​នៅ លើ​បណ្ដាញ​សង្គម Instagram ។

ការ​ដាក់​ពិន័យ​នេះ គឺ​ដោយសារ​តែ​រូបគេ​ធ្វើ​ខុស​ពី​លក្ខខណ្ឌ​ហាម​បង្ហោះ​រូប​ខាង​លើ ​ដោយ​អង្គភាព​ US Anti-Doping Agency (Usada) ​របស់​អាមេរិក។ អ្នក​ហែល​ទឹក​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ​មិន​មាន​ពាក្យ​អ្វី​ត​វ៉ា​ឡើយ ដោយ​រូបគេ​បាន​យល់ព្រម​ចំពោះ​ការ​ដាក់​ពិន័យ​នេះ ​ហើយ​បាន​ផ្ដាំ​ទៅ​អត្តពលិក​ដទៃ​ថា​ហាម​យក​គំរូ​តាម​រូបគេ។

Lochte ​ជា​កំពូល​អ្នក​ហែល​ទឹក​របស់​អាមេរិក ​បន្ទាប់​ពី​ Michael Phelps ​។ ​រូបគេ​ធ្លាប់​ឈ្នះ​បាន​មេដាយ​អូឡាំពិក​១២​ដង​មក​ហើយ ​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នៅ​អាមេរិក​គឺ​ហាម​ដាច់​ខាត​ចំពោះ ការ​ថត​បង្ហោះ​ពី​សភាព​ជំងឺ​របស់​ខ្លួន​របស់​អត្តពលិក​ម្នាក់​ៗ។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ទទួល​ការ​ពិន័យ​ជាក់​ជា​មិន​ខាន៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT