Setien ​៖ Barcelona ​អាច​ឈ្នះ​ពាន​នៅ​ថ្ងៃ​ប្រកួត​ចុង​ក្រោយ​

​លោក Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន​មាន​ឱកាស​ឈ្នះ​ពាន La Liga ​នៅ​រដូវ​កាល​នេះ​ដដែល ​នៅ​ការ​ប្រកួត​ចុង​ក្រោយ​តែ​ម្ដង​។

​បច្ចុប្បន្ន​នេះ ​ក្រុម Barcelona ​នៅ​ចាញ់​ក្រុម Real Madrid ​៤​ពិន្ទុ ​ហើយ​ក្របខណ្ឌ La Liga ​នេះ​នៅ​សល់​ការប្រកួត​៣​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល​ហើយ។ ​គម្លាត​ពិន្ទុ​នេះ ​លោក Setien ​នៅ​តែ​មាន​ទំនុក​ចិត្ត​និង​លើក​ទឹក​ចិត្ត​កូន​ក្រុម​ឱ្យ​ប្រឹងប្រែង​រហូត​ដល់​នាទី​ចុង​ក្រោយ ​ព្រោះ​លោក​យល់​ថា Real Madrid ​នឹង​មាន​បាត់​ពិន្ទុ​ខ្លះ​មិន​ខាន។

​អ្នក​ចាត់ការ​ខាង​លើ​និយាយ​ថា​៖ “វា​អាច​ទៅ​រួច​សម្រាប់​យើង​ដែល​ឈាន​ដល់​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ឱកាស​ឈ្នះ​ពាន​រង្វាន់។ ​ខ្ញុំ​សង្ឃឹម​ថា​នេះ​ជា​អ្វី​ដែល​យើង​ធ្វើ​បាន។ រឿង​ជា​ច្រើន​សុទ្ធ​តែ​អាច​កើត​មាន​ក្នុង​បាល់ទាត់ ​យើង​នឹង​រង់ចាំ​មើល​វា​ទាំង​អស់​គ្នា”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT