Zidane ​៖ ​Courtois ​ជា​តួ​អង្គ​សំខាន់​ណាស់ ​ក្នុង​ក្រុម Real Madrid ​

អ្នក​ចាត់ការ Zidane ​បាន​បញ្ជាក់​ថា​វត្តមាន​របស់​អ្នក​ចាំទី Courtois  ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ក្រុម Real Madrid ​ប្រជែង​ពាន​រង្វាន់​នៅ​រដូវ​កាល​នេះ​។

​អតីត​អ្នក​ចាំទី​របស់​ក្រុម Atletico Madrid ​ខាង​លើ​នេះ ​បាន​ជួយ​ក្រុម​អធិរាជ​ស​បាន​ច្រើន​មែនទែន។ ជាក់​ស្ដែង​សម្រាប់​រដូវ​កាល​នេះ រូបគេ​អាច​រក្សា​សំណាញ់​ទី​មិន​ឱ្យ​គូ​ប្រកួត​ស៊ុត​ចូល​បាន​ជាង​១០​ប្រកួត​មក​ហើយ ​និង​ក្លាយ​ជា​អ្នក​ចាំទី​ល្អ​ជាង​គេ​នៅ​អឺរ៉ុប​ផង​ដែរ។ ​ដោយ​ឡែក​សូម្បី​តែ​លោក Zidane ​ក៏​សរសើរ​អ្នក​ចាំទី​ខាង​លើ​នេះ​ដែរ ថា​ជា​តួ​អង្គ​សំខាន់​ណាស់​ក្នុង​ក្រុម​។

​បុរស​សញ្ជាតិ​បារាំង​ខាង​លើ​បាន​និយាយ​ថា​៖ “គាត់​ជា​កីឡាករ​ដែល​បាន​ជះ​ឥទ្ធិពល​ល្អ​ណាស់​ក្នុង​ក្រុម​យើង​រដូវ​កាល​នេះ​។ គាត់​បាន​បញ្ឈប់​គ្រាប់​បាល់​ជា​ច្រើន ​ហើយ​យើង​ក៏​ចាប់​ផ្ដើម​ធ្វើ​បាន​ល្អ​ផង​ដែរ។ ការ​បិទ​ដៃ​គូ​មិន​ឱ្យ​ស៊ុត​ចូល​ជា​រឿង​ពិបាក ប៉ុន្តែ​រដូវ​កាល​នេះ​យើង​ធ្វើ​បាន ​និង​របូត​គ្រាប់​បាល់​តិច​បំផុត”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT